• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ប្រជាជនវៀតណាមនៅបណ្តាប្រទេសស្វាគមន៍ឆ្នាំថ្មី ២០២១

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា លោក Le Thanh Tung
 

ស្ថានទូតវៀតណាមប្រចាំនៅគុយបាបានរៀបចំពិធីជួបសំណេះសំណាលសហគមន៍ប្រជាជនដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ដោយមានវត្តមានរបស់ភ្នាក់ងារ តំណាងក្រុមគ្រួសារវៀតណាម និស្សិតវៀតណាមរួមទាំងគ្រួសារអាណិកជនវៀត ណាមការរស់នៅក្នុងប្រទេសគុយបាទៀតផង។

ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅគុយបា លោក Le Thanh Tung បានរំលឹកឡើងវិញនូវបញ្ហាប្រឈមធំៗ ដែលជំងឺរាតត្បាតកូវីដ ១៩ បង្កឡើងដល់ពិភពលោកជាទូទៅក៏ដូចជាវៀតណាមនិងគុយបាជាពិសេស។ ទន្ទឹមនឹងនោះ លោកក៏បានពិនិត្យឡើងវិញនូវការខិតខំប្រឹងប្រែងនិងគោលនយោបាយត្រឹមត្រូវរបស់ប្រ ទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ លោកឯកអគ្គរដ្ឋទូតបានបង្ហាញជំនឿថា ប្រទេសទាំងពីរនឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លានៅឆ្នាំ ២០២១ជាក់ជាពុំខាន។ លោកឯកអគ្គរដ្ឋទូតបានជូនពរឲ្យសហគមន៍ប្រជាជនវៀតណាមទាំងមូល ដែលកំពុងរស់នៅធ្វើការនិងសិក្សានៅប្រទេសគុយ បា បន្តលើកកម្ពស់ប្រពៃណីសាមគ្គីភាពនិងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ដើម្បីចូលរួមចំណែកក្នុងការកសាងនិងការពារប្រទេសវៀតណាម ក៏ដូចជាពូនជ្រុំចំណងមិត្តភាពដ៏ស្មោះត្រង់រវាងប្រជាជននៃប្រទេសទាំងពីរ។
នាថ្ងៃទី ១ មករា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតវៀតណាមនិងសមាគមប្រជា ជនវៀតណាមនៅម៉ាឡេស៊ី គម្រោងតន្រ្តីតាមអ៊ិនធឺរណែតរបស់សហគមន៍ប្រជាជនវៀតណាមនៅប្រទេសម៉ាឡេស៊ី ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដោយបង្ហាញក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មី ២០២១ តាមរយៈបទចម្រៀង “សួស្តីវៀតណាម”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top