អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថាប័នតំណាងរបស់វៀតណាមប្រចាំនៅបែលហ្ស៊ិក និងតំណាងសហគមន៍ជនវៀតណាមនៅអឺរ៉ុប។ រូបថត៖ VNA
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា សហគមន៍ជនវៀតណាមនៅបរទេសតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការអភិវឌ្ឍរបស់ប្រទេស ជាតិ ហើយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល ដោយរួមបញ្ចូលគ្នានូវធនធានក្នុងស្រុក និងអន្តរជាតិ ដើម្បីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍក្នុងដំណាក់កាលថ្មី។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសបែលហ្ស៊ិក ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំសហភាពអឺរ៉ុប លោកស្រី ង្វៀន ហឿងត្រា បានថ្លែងថា បច្ចុប្បន្ននេះនៅអឺរ៉ុបមានប្រជាជនវៀតណាមប្រហែល ១,៥ លាននាក់ ដែលជាសហគមន៍ជនវៀតណាមធំជាងគេបំផុតមួយនៅលើពិភពលោក។ សហគមន៍នេះ កំពុងរីកចម្រើនដោយឥតឈប់ឈរ មានជីវផាពប្រកបដោយស្ថិរភាពកាន់តែខ្លាំងឡើង ធ្វើសមាហរណកម្មបានល្អ ដើរតួនាទី និងមានសំឡេងកាន់តែខ្ពស់នៅក្នុងសហគមន៍ប្រទេសសាមី៕






