• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ីចែករំលែកការលំបាកជាមួយប្រជាជននៅតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយ

ឆ្លើយតបទៅនឹងការអំពាវនាវរបស់គណៈកម្មការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម និងគណៈកម្មាធិការរដ្ឋសម្រាប់ជនជាតិវៀតណាមនៅបរទេស ចំណុះក្រសួងការបរទេស នៅថ្ងៃទី២ ខែធ្នូ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី និងបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរៀបចំព្រឹត្តិការណ៍រៃអង្គាសថវិកាដើម្បីឧបត្ថម្ភដល់ប្រជាជននៅតំបន់ភាគកណ្តាលនិងតំបន់ Tay Nguyen ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយធម្មជាតិ និងទឹកជំនន់។

សហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ីចែករំលែកការលំបាកជាមួយប្រជាជននៅតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយ។ រូបថត៖ VOV

កម្មាភិបាលនិងបុគ្គលិកមួយចំនួនធំនៃស្ថានទូត គណៈប្រតិភូ ភ្នាក់ងារនៅក្បែរស្ថានទូត និងសហគមន៍វៀតណាមនៅឥណ្ឌូនេស៊ី បានឆ្លើយតបយ៉ាងសកម្មចំពោះកម្មវិធីនេះ។

នៅក្នុងពិធី  តំណាងបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអាស៊ាន ឯកអគ្គរដ្ឋទូត លោកស្រី Ton Thi Ngoc Huong បានបញ្ជាក់ថា គណៈប្រតិភូកំពុងធ្វើការជាមួយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ក្នុងគ្រោះមហន្តរាយធម្មជាតិ ដើម្បីស្វែងយល់ពីលទ្ធភាពនៃការចល័ត និងឧបត្ថម្ភដល់តំបន់ដែលរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top