• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅអូស្ត្រាលីដាក់ការរំពឹងទុកខ្ពស់លើរដ្ឋសភានីតិកាលទី១៦

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នឹងធ្វើឡើងនាថ្ងៃទី១៥ ខែមីនា នៅពេលដែលវៀតណាមកំពុងអនុវត្តន៍ការផ្លាស់ប្តូរសំខាន់ៗនៅក្នុងរចនាសម្ព័ន្ធនិងវិធីសាស្រ្តប្រតិបត្តិការនៃក្បាលម៉ាស៊ីន។

លោក ត្រឹន បាភុក ថតរូបជាមួយអនុប្រធានរដ្ឋវៀតណាម លោកស្រី វ៉ូ ធីអាញសួន នៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ១១។

នៅក្នុងបរិបទនេះ សហគមន៍ជនវៀតណាមនៅអូស្ត្រាលីសង្ឃឹមថា រដ្ឋសភានីតិកាលទី១៦ នឹងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមអាចឆ្លៀតយកឱកាស និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លានៅក្នុងប៉ុន្មានឆ្នាំខាងមុខ។

លោក ត្រឹន បាភុក ប្រធានសមាគមសហគ្រិនវៀតណាមនៅអូស្ត្រាលី សង្ឃឹមថា រដ្ឋសភានីតិកាលទី១៦ នឹងចេញគោលនយោបាយបន្ថែមទៀតដើម្បីគាំទ្រដល់ជនជាតិវៀតណាមនៅបរទេស៖

“សហគមន៍ជនវៀតណាមនៅបរទេសមានបំណងនិងការរំពឹងទុកថា សមាជិកសភានីតិកាលទី១៦ ខាងមុខនេះ នឹងមានគោលនយោបាយ ការពារសិទ្ធិស្របច្បាប់របស់បងប្អូនអាណិកជនដែលវិលត្រឡប់មក វៀតណាមវិញ ដើម្បីវិនិយោគ ធ្វើអាជីវកម្ម ព្រមទាំងគាំទ្រសហគមន៍ជនវៀតណាមនៅក្រៅប្រទេសក្នុងការជំរុញការតភ្ជាប់ជាមួយមាតុភូមិផងដែរ។ សហគមន៍ជនវៀតណាមនៅក្រៅប្រទេសក៏មានបំណងចង់​គោលនយោបាយគាំទ្រជនជាតិវៀតណាមនៅក្រៅប្រទេសក្នុងការរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌​វៀតណាម សម្រាប់ជំនាន់យុវជននៅក្រៅប្រទេស ហើយបង្កើតឱកាសសម្រាប់សហគមន៍ជនវៀតណាមនៅក្រៅប្រទេសក្នុងការទទួលបានធនធានអប់រំនៅវៀតណាមផងដែរ”។

មិនថារស់នៅទីណាក៏ដោយ ប្រជាជនវៀតណាមនៅតែឆ្ពោះទៅរកមាតុភូមិជានិច្ច ហើយជាសាច់ឈាមមួយផ្នែករបស់មាតុភូមិ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែមេសា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung)។

Top