លោក ត្រឹន បាភុក ថតរូបជាមួយអនុប្រធានរដ្ឋវៀតណាម លោកស្រី វ៉ូ ធីអាញសួន នៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ១១។
នៅក្នុងបរិបទនេះ សហគមន៍ជនវៀតណាមនៅអូស្ត្រាលីសង្ឃឹមថា រដ្ឋសភានីតិកាលទី១៦ នឹងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមអាចឆ្លៀតយកឱកាស និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លានៅក្នុងប៉ុន្មានឆ្នាំខាងមុខ។
លោក ត្រឹន បាភុក ប្រធានសមាគមសហគ្រិនវៀតណាមនៅអូស្ត្រាលី សង្ឃឹមថា រដ្ឋសភានីតិកាលទី១៦ នឹងចេញគោលនយោបាយបន្ថែមទៀតដើម្បីគាំទ្រដល់ជនជាតិវៀតណាមនៅបរទេស៖
“សហគមន៍ជនវៀតណាមនៅបរទេសមានបំណងនិងការរំពឹងទុកថា សមាជិកសភានីតិកាលទី១៦ ខាងមុខនេះ នឹងមានគោលនយោបាយ ការពារសិទ្ធិស្របច្បាប់របស់បងប្អូនអាណិកជនដែលវិលត្រឡប់មក វៀតណាមវិញ ដើម្បីវិនិយោគ ធ្វើអាជីវកម្ម ព្រមទាំងគាំទ្រសហគមន៍ជនវៀតណាមនៅក្រៅប្រទេសក្នុងការជំរុញការតភ្ជាប់ជាមួយមាតុភូមិផងដែរ។ សហគមន៍ជនវៀតណាមនៅក្រៅប្រទេសក៏មានបំណងចង់គោលនយោបាយគាំទ្រជនជាតិវៀតណាមនៅក្រៅប្រទេសក្នុងការរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌វៀតណាម សម្រាប់ជំនាន់យុវជននៅក្រៅប្រទេស ហើយបង្កើតឱកាសសម្រាប់សហគមន៍ជនវៀតណាមនៅក្រៅប្រទេសក្នុងការទទួលបានធនធានអប់រំនៅវៀតណាមផងដែរ”។
មិនថារស់នៅទីណាក៏ដោយ ប្រជាជនវៀតណាមនៅតែឆ្ពោះទៅរកមាតុភូមិជានិច្ច ហើយជាសាច់ឈាមមួយផ្នែករបស់មាតុភូមិ៕