• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅបរទេសរួមដៃជួយជ្រោមជ្រែងកម្មវិធី “Truong Sa បៃតង”

ជម្រាបអំពីស្ថានភាពសហគមន៍ជនវៀតណាមនៅបរទេស លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានឲ្យដឹងថា សហគមន៍កាន់តែរីកចម្រើននិងមានការរួមវិភាគទាន ជាច្រើនសម្រាប់ប្រទេសជាតិ ក្នុងនោះមានសកម្មភាពប្រកបដោយអត្ថន័យទាក់ទងនឹង ប្រជុំកោះ Truong Sa និង ផ្ទះរន្ទារ DK១។
តាងនាមសហគមន៍ជន វៀតណាមនៅបរទេស លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang ប្រគល់ទឹកប្រាក់ ចំនួន ១,៥៥ ពាន់លានដុង (៦៣ ពាន់ដុល្លារអាមេរិក) ដែលសហគមន៍អាណិកជន វៀតណាមបានរ៉ៃអង្គាសជួយឧបត្ថម្ភកម្មវិធី “Truong Sa បៃតង”។
កាលពីថ្ងៃទី ៣០ មករា នៅទីក្រុង Hai Phong ក្រុមការងារនៃក្រសួងការបរទេស វៀតណាម ដឹកនាំដោយលោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang ប្រធានគណៈកម្មាធិ ការរដ្ឋទទួលបន្ទុកជនវៀតណាមនៅបរទេស បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ ថ្នាក់ដឹកនាំ កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពជើងទឹក ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណី ២០២៤។
ជម្រាបអំពីស្ថានភាពសហគមន៍ជនវៀតណាមនៅបរទេស លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានឲ្យដឹងថា សហគមន៍កាន់តែរីកចម្រើននិងមានការរួមវិភាគទាន ជាច្រើនសម្រាប់ប្រទេសជាតិ ក្នុងនោះមានសកម្មភាពប្រកបដោយអត្ថន័យទាក់ទងនឹង ប្រជុំកោះ Truong Sa និង ផ្ទះរន្ទារ DK១។ ក្នុងឱកាសនេះ តាងនាមសហគមន៍ជន វៀតណាមនៅបរទេស លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានប្រគល់ទឹកប្រាក់ ចំនួន ១,៥៥ ពាន់លានដុង (៦៣ ពាន់ដុល្លារអាមេរិក) ដែលសហគមន៍អាណិកជន វៀតណាមបានរ៉ៃអង្គាសជួយឧបត្ថម្ភកម្មវិធី “Truong Sa បៃតង” ដែលបំផុសដោយកង ទ័ពជើងទឹកកាលពីឆ្នាំមុន។ ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២៣ សហគមន៍ជនវៀតណាម នៅបរទេសបានរ៉ៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភការទិញកប៉ាល់អធិបតេយ្យភាព ការ សាងសង់សំណង់មួយចំនួននៅលើកោះ និងការទិញអំណោយនិងសម្ភារៈចាំបាច់ ដើម្បីផ្ញើជូនកោះមួយចំនួន និងផ្ទះរន្ទារ DK១។ ទឹកប្រាក់ឧបត្ថម្ភសរុបមានចំនួនជាង ២៨ពាន់លានដុង (១,១លានដុល្លារអាមេរិក)។ ក្រៅពីការរួមវិភាគទានជាសម្ភារៈសហគមន៍ ជនវៀតណាមនៅបរទេសក៏បានរួមចំណែកខាងស្មារតីប្រកបដោយប្រសិទ្ធ ភាព និងជាក់ស្ដែងក្នុងការងារឃោសនា និងការពារអធិបតេយ្យភាពកោះសមុទ្រ នៃ មាតុភូមិអស់រយៈពេលជាច្រើនឆ្នាំកន្លងមកផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបុណ្យនិទាឃរដូវ Tam Chuc ឆ្នាំ ២០២៥ - ប្រមូលផ្តុំលក្ខណៈពិសិដ្ឋ

ពិធីបុណ្យនិទាឃរដូវ Tam Chuc ឆ្នាំ ២០២៥ - ប្រមូលផ្តុំលក្ខណៈពិសិដ្ឋ

តាំងពីព្រឹកព្រលឹមមក មនុស្សរាប់ពាន់នាក់បានមានវត្តមាន នៅលើ ឆាកនៅមុខផ្ទះ Thuy Dinh ដើម្បីចូលរួមពិធី បើកពិធីបុណ្យនិទាឃរដូវ Tam Chuc។

Top