• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅនូវែលសេឡង់គឺជាកត្តាសំខាន់ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់នូវែលសេឡង់ នារសៀលថ្ងៃទី១២ ខែសីហា (តាមម៉ោងក្នុងតំបន់) នៅទីក្រុង Auckland ប្រទេសនូវែលសេឡង់ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅនូវែលសេឡង់។

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ថតរូបជាមួយ​មន្ត្រីនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់ និងតំណាងសហគមន៍ជនវៀតណាមនៅនូវែលសេឡង់ ។ រូបថត៖ VNA

ដោយជម្រាបជូនដល់បងប្អូនអាណិកជនវៀតណាម អំពីលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេស និងគោលដៅកំណើនពីរខ្ទង់ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តលេខ ២៣ របស់ការិយាល័យនយោបាយស្តីពីការងារទាក់ទងនឹងជនវៀតណាមនៅក្រៅប្រទេស មានការអភិវឌ្ឍថ្មីក្នុងការត្រិះរិះ នៅពេលដែលបានកំណត់ ជនជាតិវៀតណាមនៅក្រៅប្រទេសជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីសហគមន៍ប្រជាជាតិវៀតណាម ព្រមទាំង ជាធនធានយុទ្ធសាស្ត្រ ដែលរួមចំណែកដល់ការបង្កើនកម្លាំងពលំជាតិទាំងមូល និង ជាស្ពានរវាងវៀតណាមជាមួយពិភពលោកផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ថ្លែងនៅក្នុងជំនួបនេះ។ រូបថត៖ 

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសម្តែងគោលបំណងថា សហគមន៍ជនវៀតណាមនៅនូវែលសេឡង់ បន្តសាមគ្គីគ្នា កសាងសហគមន៍ឲ្យកាន់តែរឹងមាំ រក្សាអត្តសញ្ញាណ និងភាសាវៀតណាម ជួយគាំទ្រគ្នាទៅវិញទៅមក រួមចំណែកដល់ស្រុកកំណើត ព្រមទាំង ក្លាយជាស្ពានដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយនូវែលសេឡង់ និងប្រទេសកោះនានានៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង៕

តាម​ /vovworld.vn/km-KH

វៀតណាម - នូវែលសេឡង់ យល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម

វៀតណាម - នូវែលសេឡង់ យល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសនូវែលសេឡង់ នៅព្រឹកថ្ងៃទី១៣ ខែសីហា (តាម​ម៉ោងក្នុងស្រុក) នៅទីក្រុងអូកឡែន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស្តូហ្វើរ លុចសុន(Christopher Luxon​)។

Top