អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ថតរូបជាមួយមន្ត្រីនៃស្ថានទូតវៀតណាមប្រចាំនៅនូវែលសេឡង់ និងតំណាងសហគមន៍ជនវៀតណាមនៅនូវែលសេឡង់ ។ រូបថត៖ VNA
ដោយជម្រាបជូនដល់បងប្អូនអាណិកជនវៀតណាម អំពីលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេស និងគោលដៅកំណើនពីរខ្ទង់ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តលេខ ២៣ របស់ការិយាល័យនយោបាយស្តីពីការងារទាក់ទងនឹងជនវៀតណាមនៅក្រៅប្រទេស មានការអភិវឌ្ឍថ្មីក្នុងការត្រិះរិះ នៅពេលដែលបានកំណត់ ជនជាតិវៀតណាមនៅក្រៅប្រទេសជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីសហគមន៍ប្រជាជាតិវៀតណាម ព្រមទាំង ជាធនធានយុទ្ធសាស្ត្រ ដែលរួមចំណែកដល់ការបង្កើនកម្លាំងពលំជាតិទាំងមូល និង ជាស្ពានរវាងវៀតណាមជាមួយពិភពលោកផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ថ្លែងនៅក្នុងជំនួបនេះ។ រូបថត៖
លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសម្តែងគោលបំណងថា សហគមន៍ជនវៀតណាមនៅនូវែលសេឡង់ បន្តសាមគ្គីគ្នា កសាងសហគមន៍ឲ្យកាន់តែរឹងមាំ រក្សាអត្តសញ្ញាណ និងភាសាវៀតណាម ជួយគាំទ្រគ្នាទៅវិញទៅមក រួមចំណែកដល់ស្រុកកំណើត ព្រមទាំង ក្លាយជាស្ពានដើម្បីជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយនូវែលសេឡង់ និងប្រទេសកោះនានានៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង៕