• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងត្រូវបន្តសាមគ្គីនិងគាំទ្រគ្នាទៅវិញទៅមកច្រើនថែមទៀត

នោះគឺជាសំណើរបស់ប្រធានរដ្ឋលោក Nguyen Xuan Phuc នារសៀលថ្ងៃនេះ នៅទីក្រុងសេអ៊ូល ក្នុងជំនួបជាមួយសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង។
  បងលប្អូនអាណិកជននៅកូរ៉េខាងត្បូងទទួលស្វាគមន៍លោកប្រធានរដ្ឋ អញ្ជើញមកជួបសំណេះសំណាល (រូបថត៖ Vu Dung/VOV)  
  លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថតរូបជាមួយសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង (រូបថត៖ Vu Dung/VOV)  

នៅក្នុងជំនួប ដែលបានប្រព្រឹត្តទៅភ្លាមៗ បន្ទាប់ពីលោកប្រធានរដ្ឋបានមកដល់ប្រទេសកូរ៉េខាងត្បូងចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់និងតែងតែផ្ទៀងស្តាប់សេចក្តីប្រាថ្នារបស់ប្រជាជនវៀតណាមនៅក្រៅប្រទេស ដើម្បីចាត់វិធានការជួយឧបត្ថម្ភទាន់ពេលវេលា។ អាស្រ័យហេតុនេះ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងត្បូង លោកប្រធានរដ្ឋនឹងស្នើបន្តគាំទ្រជនវៀតណាមនៅកូរ៉េខាងត្បូង; ការ ពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនវៀតណាម រួមទាំងលក្ខខណ្ឌស្តីពីទិដ្ឋាការសម្រាប់និស្សិតវៀតណាម។ លោកប្រធានរដ្ឋក៏បានស្នើឱ្យលើកកំពស់បញ្ញារបស់ប្រជា ជនវៀតណាមនៅក្នុងប្រទេសអភិវឌ្ឍន៍ដូចជាកូរ៉េខាងត្បូង។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានចាត់ទុកថា ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងនេះ មានសារសំខាន់ណាស់ ព្រោះប្រទេសទាំងពីរទើបបានប្រារព្ធខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៩២ - ២០២២) ហើយក៏ជាឱកាសដើម្បីធ្វើការឆ្ពោះទៅរកការលើកកំពស់ទំនាក់ទំនងបរទេស ផង ដែរ។ លោកប្រធានរដ្ឋបានវាយតម្លៃថា ទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អបំផុត និងគ្រប់ជ្រុងជ្រោយប្រកបដោយទំនុកចិត្តយ៉ាងជ្រាលជ្រៅ។ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងស៊ីជម្រៅលើគ្រប់វិស័យ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បន្តផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណា

បន្តផ្តល់អាទិភាពដល់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណា

នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh រដ្ឋាភិបាល វៀតណាមបានបើកកិច្ចប្រជុំប្រចាំខែមករាឆ្នាំ ២០២៣។

Top