• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនជាតិវៀតណាមនៅចក្រភពអង់គ្លេសរួមដៃគ្នាធ្វើសកម្មភាពសប្បុរសធម៌


សហគមន៍ជនជាតិវៀតណាមនៅចក្រភពអង់គ្លេសរួមដៃគ្នា
ធ្វើសកម្មភាពសប្បុរសធម៌ (http://quehuongonline.vn/) 

សមាគមជនជាតិវៀតណាមនៅ អង់គ្លេស សមាគមអាជីវកម្មវៀតណាមនៅអង់គ្លេសនិងសមាគមនិស្សិតវៀតណាមនៅអង់គ្លេសបានប្រារព្ធឡើងប្រកបដោយជោគ ជ័យនូវទិវាវាយកូនគោលសប្បុរសធម៌ ក្នុងឱកាសរំលឹកខួបលើកទី ៤២ នៃទិវាឯកភាពប្រទេសជាតិ ។ ព្រឹត្តិការនេះទទួលបានការជួយឧបត្ថម្ភយ៉ាងសកម្មរបស់ស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេស សហគមន៍អាជីវកម្ម ព្រមទាំងអាណិកជនវៀតណាមយ៉ាងច្រើនកុះករ ដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅអង់គ្លេស។ ចំនួនទឹកប្រាក់ទាំងមូលដែលរៃអង្គាសបានពីពាន់រង្វាន់វាយកូនគោលនេះ នឹងត្រូវបានជួយឧបត្ថម្ភដល់សកម្មភាពរបស់សហគមន៍វៀតណាមនៅក្នុងអង់គ្លេស។

ទិវាវាយកូនគោលសប្បុរសធម៌របស់សហគមន៍វៀតណាមនៅអង់គ្លេសគ្រោងនឹងប្រារព្ធឡើងជាប្រចាំសំដៅជួយ​សហគមន៍​រួមគ្នាដៃធ្វើសកម្មភាពសប្បុរសធម៌៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top