• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្លម្ជូរត្រីវៀតណាមស្ថិតក្នុងចំណោមមុខម្ហូបឆ្ងាញ់បំផុតក្នុងពិភពលោក

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រមគ្គុទ្ទេសក៍ទេសចរណ៍អនឡាញ Taste Atlas បានប្រកាសបញ្ជីមុខម្ហូបធ្វើពីតី្រចំនួន ៥៧មុខដ៏ឆ្ងាញ់បំផុតនៅលើពិភពលោក ដែលក្នុងនោះសម្លម្ជូរត្រីរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី ៨។ សម្លជូរផ្អែម ជាប់ចំណាត់ថ្នាក់លេខ ១៩ ខណៈដែលស៊ុបឆ្នាំងភ្លើងត្រីលីញជាមួយផ្កាស្នោជាប់ចំណាត់ថ្នាក់លេខ ៥៣។
សម្លម្ជូរត្រីវៀតណាមជាប់ចំណាត់ថ្នាក់លេខ ១០ ក្នុងបញ្ជីមុខម្ហូបត្រីឆ្ងាញ់បំផុតទាំង១០០ក្នុងពិភពលោក។ រូបថត៖ TasteAtlas

សម្លម្ជូរត្រីជាមុខម្ហូបដែលរួមបញ្ចូលគ្នានូវគ្រឿងផ្សំជាច្រើនមុខដូចជា អំពិលទុំ ម្នាស់ ប៉េងប៉ោះ សណ្តែកបណ្តុះ និងបន្លែ ជាមួយនឹងត្រីរំអិល ដូចជាត្រីរ៉ស់ ឬត្រីសាម៉ុង។ មុខម្ហូបនេះត្រូវបានវាយតម្លៃ ៤,៣/៥ផ្កាយ។

សម្លជូរផ្អែម គឺជាការបំប្លែងមួយរបស់សម្លម្ជូរត្រី ដែលត្រូវបានអ្នកបរិភោគអន្តរជាតិផ្តល់ផ្កាយ ៣,៨/៥  ដែលត្រូវបានឧទ្ទេសនាមជា "សម្លដ៏ពេញនិយមរបស់ប្រជាជនវៀតណាម" នៅតំបន់ដីសណ្តទន្លេ Cuu Long។ ម្ហូបនេះមានរសជាតិជូរ ផ្អែម និងប្រៃ។ ម្ហូបនេះត្រូវបានគេវាយតម្លៃខ្ពស់ដោយមាន "តម្លៃអាហារូបត្ថម្ភ អត្ថប្រយោជន៍សម្រាប់សុខភាព និងរយៈពេលចម្អិនអាហារខ្លី"។

ជាប់ចំណាត់ថ្នាក់ទី ៥៣ គឺជាស៊ុបឆ្នាំងភ្លើងត្រីលីញជាមួយផ្កាស្នោ។ នេះជាមុខម្ហូបពិសេសដ៏ល្បីរបស់ខេត្ត Dong Thap ក្នុងរដូវទឹកឡើង ត្រូវបានធ្វើពីត្រីលីញ ដែលជាប្រភេទត្រីទឹកសាបក្នុងស្រុក និងផ្កាស្នោ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផាន់ដូន

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផាន់ដូន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមលោក សុនសៃ ស៊ីផាន់ដូន និងបានអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី បី ចាប់ពីថ្ងៃទី ៧-៩ ខែមិថុនា ឆ្នាំ ២០២៦។

Top