ព័ត៌មាន នាយករដ្ឋមន្ត្រីឡាវ លោកសុនសៃ ស៊ីផាន់ដូន មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួម AFF ២០២៦ 07/06/2026 នារសៀលថ្ងៃទី ៧ ខែមិថុនា នាយករដ្ឋមន្ត្រីលោក សុនសៃ ស៊ីផាន់ដូន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន (AFF) លើកទីបី ចាប់ពីថ្ងៃទី ៧-៩ ខែមិថុនា ឆ្នាំ ២០២៦ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក ឡេ មិញហ៊ឹង។ លោកនាយករដ្ឋមន្ត្រីឡាវ សុន សាយ ស៊ីផាន់ដូន និងភរិយា បានមកដល់ទីក្រុងហាណូយ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទីបី (រូបថត៖ ផាម កៀន/TTXVN) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ ង្វៀន មិញតឹម បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីលោក សុនសៃ ស៊ីផាន់ដូន មានសារៈសំខាន់ជាពិសេស ដែលជាការបន្តជោគជ័យនៃបណ្តាដំណើរទស្សនកិច្ចរដ្ឋជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូល នៃបក្សទាំងពីរ និងប្រទេសទាំងពីរនៅដើមឆ្នាំ ២០២៦។ ដំណើរទស្សនកិច្ចនេះបង្ហាញពីលក្ខណៈខ្ជាប់ខ្ជួនរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងការពូនជ្រុំដោយឥតឈប់ឈរ ទំនាក់ទំនងកាន់តែស៊ីជម្រៅ អនុវត្តន៍ជាក់ស្តែងនូវខ្លំមសារ “ការផ្សារភ្ជាប់យុទ្ធសាស្ត្រ” រវាងប្រទេសទាំងពីរ។ដោយចែករំលែកទស្សនៈនេះ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម ខាំផាវ អឺនថាវ៉ាន់ បានសង្កត់ធ្ងន់ថា វៀតណាមនិងឡាវ ចែករំលែកសាមគ្គីភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ ដោយ លើសពីក្របខ័ណ្ឌការទូតប្រពៃណី ដើម្បីក្លាយជាចំណងសម្រាប់ការអភិវឌ្ឍ និងសន្តិសុខរួម។លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃថា ទំនាក់ទំនងទ្វេភាគីបានឈានដល់កម្រិតថ្មីមួយតាមរយៈក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ការចូលរួមក្នុងរយៈពេល ២០២៦-២០៣០ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការប្រែក្លាយការប្តេជ្ញាចិត្តនយោបាយទៅជាលទ្ធផលជាក់ស្តែង ដែលមានគោលបំណងបង្កើនភាពធន់ក្នុងតំបន់៕ តាម vovworld.vn/km-KH Tags:នាយករដ្ឋមន្ត្រីឡាវ លោកសុនសៃ ស៊ីផាន់ដូន នយោបាយ ភាពធន់

នារសៀលថ្ងៃទី ៧ ខែមិថុនា នាយករដ្ឋមន្ត្រីលោក សុនសៃ ស៊ីផាន់ដូន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានមកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន (AFF) លើកទីបី ចាប់ពីថ្ងៃទី ៧-៩ ខែមិថុនា ឆ្នាំ ២០២៦ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក ឡេ មិញហ៊ឹង។ លោកនាយករដ្ឋមន្ត្រីឡាវ សុន សាយ ស៊ីផាន់ដូន និងភរិយា បានមកដល់ទីក្រុងហាណូយ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទីបី (រូបថត៖ ផាម កៀន/TTXVN) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ ង្វៀន មិញតឹម បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីលោក សុនសៃ ស៊ីផាន់ដូន មានសារៈសំខាន់ជាពិសេស ដែលជាការបន្តជោគជ័យនៃបណ្តាដំណើរទស្សនកិច្ចរដ្ឋជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូល នៃបក្សទាំងពីរ និងប្រទេសទាំងពីរនៅដើមឆ្នាំ ២០២៦។ ដំណើរទស្សនកិច្ចនេះបង្ហាញពីលក្ខណៈខ្ជាប់ខ្ជួនរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងការពូនជ្រុំដោយឥតឈប់ឈរ ទំនាក់ទំនងកាន់តែស៊ីជម្រៅ អនុវត្តន៍ជាក់ស្តែងនូវខ្លំមសារ “ការផ្សារភ្ជាប់យុទ្ធសាស្ត្រ” រវាងប្រទេសទាំងពីរ។ដោយចែករំលែកទស្សនៈនេះ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម ខាំផាវ អឺនថាវ៉ាន់ បានសង្កត់ធ្ងន់ថា វៀតណាមនិងឡាវ ចែករំលែកសាមគ្គីភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ ដោយ លើសពីក្របខ័ណ្ឌការទូតប្រពៃណី ដើម្បីក្លាយជាចំណងសម្រាប់ការអភិវឌ្ឍ និងសន្តិសុខរួម។លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃថា ទំនាក់ទំនងទ្វេភាគីបានឈានដល់កម្រិតថ្មីមួយតាមរយៈក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់ការចូលរួមក្នុងរយៈពេល ២០២៦-២០៣០ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការប្រែក្លាយការប្តេជ្ញាចិត្តនយោបាយទៅជាលទ្ធផលជាក់ស្តែង ដែលមានគោលបំណងបង្កើនភាពធន់ក្នុងតំបន់៕
អត្ថបទផ្សេងទៀត ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់លេខ ១27/06/2026ព័ត៌មានយោងតាមសេចក្តីសម្រេចរបស់ក្រសួងសំណង់ ដែលបានប្រកាសនាថ្ងៃទី ២៦ ខែមិថុនា ខេត្តក្វាងនិញ បានបំពេញលក្ខណវិនិច្ឆ័យនៃទីក្រុងថ្នាក់ទី ១ លើទូទាំងខេត្តជាផ្លូវការ ដោយមានផ្ទៃដីជាង ៦.២៣១ គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ១,៥២ លាននាក់។ សហរដ្ឋអាមេរិកវាយប្រហារលើអ៊ីរ៉ង់ម្តងទៀត27/06/2026ព័ត៌មានបរិយកាសរស់រវើកនៃទិវាបុណ្យវប្បធម៌ជនជាតិចាម27/06/2026ព័ត៌មានគ្រោះរញ្ជួយដីនៅវេណេស៊ុយអេឡា៖ ចំនួនអ្នកស្លាប់បន្តកើនឡើង27/06/2026ព័ត៌មានលោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញដឹកនាំកិច្ចប្រជុំឯកទេសអំពីកិច្ចការច្បាប់27/06/2026ព័ត៌មានបំផុសខែធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ ២០២៦ លើទូទាំងប្រទេស27/06/2026ព័ត៌មានបើកការដ្ឋានសាងសង់ផ្ទះប្រជុំជីវភាពសហគមន៍បង្ការទឹកជំនន់ចំនួន ១០០ ខ្នង27/06/2026ព័ត៌មាន អត្ថបទផ្សេងទៀត