• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្រស់​ផ្លូវ​​ផ្កា Nguyen Hue ក្នុង​បុណ្យតេត ឆ្នាំថោះ បញ្ចស័ក ​២០២៣

នាយប់ថ្ងៃទី ១៩ ខែមករា ទីក្រុងហូជីមិញបានបើកផ្លូវផ្កា Nguyen Hue ក្នុងបុណ្យតេតឆ្នាំថោះ បញ្ចស័ក ២០២៣ ក្រោមប្រធានបទ “ទីក្រុងហូជីមិញ - និទាឃរដូវសប្បាយរីករាយ និទាឃរដូវសម្បូររុងរឿង”។
ពិធីកាត់ខ្សែបូ បើកផ្លូវផ្កានិទាឃរដូវ ឆ្នាំថោះ បញ្ចស័ក ២០២៣។ (រូបថត៖ Ty Huynh)

បន្ទាប់ពីពិធីកាត់ខ្សែបូបើកផ្លូវផ្កា សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាបក្ស លោក Vo Van Thuong  និងលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Van Nen រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងទីក្រុងហូជីមិញបានទៅទស្សនាផ្លូវផ្កា។

ដោយមានប្រវែងជាង ៦០០ ម៉ែត្រ ផ្លូវផ្កា Nguyen Hue និទាឃរដូវឆ្នាំថោះ បញ្ចស័ក ២០២៣ ត្រូវបានបែងចែកជា ២ ជំពូក រួមមាន “និទាឃរដូវសប្បាយរីករាយ” និង “និទាឃរដូវសម្បូររុងរឿង”។ តាមការប៉ាន់ប្រមាណថា មានផើងផ្កា និងកន្ត្រកផ្កាប្រដែល១០៦.០០០ នៃផ្កាចំនួន ៨៨ ប្រភេទ ស្លឹកចំនួន ១៨ ប្រភេទ ត្រូវបានប្រើប្រាស់ដើម្បីតុបតែងផ្លូវផ្កា។ គួរកត់សម្គាល់ថាតុក្កតាតំណាងសត្វឆ្មាចំនួន ៧០ ដែលបានរចនាក្នុងរូបភាពផ្សេងៗគ្នាជាច្រើន ត្រូវបានរៀបចំពីលើ និងខាងក្រោមដីតាមបណ្តោយផ្លូវផ្កា។ លោក Nguyen The Anh ប្រជាជនទីក្រុងហូជីមិញម្នាក់ដែលមកទស្សនាផ្លូវផ្កាមានអារម្មណ៍ថា៖ “ខ្ញុំឃើញថាផ្លូវផ្កាឆ្នាំនេះទោះបីជាសាមញ្ញណាស់ ប៉ុន្តែក៏មានភាពស្រស់ស្អាតនិងរស់រវើកជាងឆ្នាំមុនៗ។ រូបខ្ញុំផ្ទាល់ឃើញថាទិដ្ឋភាពនៃស្ពានឆ្លងកាតសួនផ្កា គឺស្រស់ស្អាតបំផុត”។

ផ្លូវផ្កា Nguyen Hue បុណ្យតេតឆ្នាំថោះ បញ្ចស័ក ២០២៣ បានបើកជាផ្លូវការដើម្បីស្វាគមន៍ភ្ញៀវទេសចរចាប់ពីថ្ងៃទី ១៩ ខែមករា (២៨ បុណ្យតេត) ដល់ថ្ងៃទី ២៦ ខែមករា (ថ្ងៃទី ៥ នៃបុណ្យតេត) ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top