ព័ត៌មាន
សម្របសម្រួលយ៉ាងជិតស្និទ្ធរវាងការធានារការពារជាតិនិងសន្តិសុខជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ដីសណ្តទន្លេគឺវឡុង
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តំបន់ដីសណ្តទន្លេគឺវឡុង និងតំបន់ជុំវិញមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ទាក់ទងនឹងនយោបាយ សេដ្ឋកិច្ចសង្គម ការពារជាតិ សន្តិសុខ បរិស្ថានអេកូឡូស៊ី និងទំនាក់ទំនងកិច្ចការបរទេស។ លោកនាយករដ្ឋមន្ត្រីបានស្នើ ឱ្យក្រសួង វិស័យ និងមូលដ្ឋានផ្តោតលើការអនុវត្តភារកិច្ចសំខាន់ៗចំនួនប្រាំ។ ក្នុងចំណោមភារកិច្ចទាំងនោះ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានាការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាមួយការធានាការពារជាតិ និងសន្តិសុខ ដោយចាប់ផ្តើមពីកម្រិតមូលដ្ឋាន។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ក្រសួង មន្ទីរ និងមូលដ្ឋានត្រូវតែផ្តោតលើការអនុវត្តគោលនយោបាយជនជាតិភាគតិច និងសាសនា។ ពង្រីកតម្លៃល្អនៃវប្បធម៌ និងជំនឿប្រពៃណី ព្រមទាំងការកែលម្អជីវភាពសម្ភារៈ និងស្មារតីរបស់ជនជាតិភាគតិចក្នុងតំបន់។ ដោយសម្លឹងមើលទៅមុខ នៅឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រីបានចាត់តាំងក្រសួង នាយកដ្ឋាន និងមូលដ្ឋានឱ្យបំពេញភារកិច្ចសំខាន់ៗចំនួនប្រាំពីរក្រុម ដែល តោតសំខាន់លើការថែទាំ និងអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ ការអប់រំ និងសុខាភិបាលក្នុងតំបន់ដីសណ្តទន្លេគឺវឡុង៕






