• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទទួលជំនួយឧបត្ថម្ភពីប្រទេសប៉ូឡូញសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនៅខេត្តដាក់ឡាក់

នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (នៃទីក្រុងហាណូយ) ក្រសួងកសិកម្មនិងបរិស្ថានបានទទួលជំនួយមនុស្សធម៌ពីរដ្ឋាភិបាលប៉ូឡូញ ដើម្បីឧបត្ថម្ភដល់ការជំនះពុះពារផលវិបាកបណ្តាលពីគ្រោះមហន្តរាយនៅខេត្តដាក់ឡាក់។
នាយកដ្ឋានគ្រប់គ្រងទំនប់ទឹកនិងបង្ការគ្រោះមហន្តរាយទទួលជំនួយសម្រាប់ប្រជាជននៅខេត្តដាក់ឡាក់ពីប្រទេសប៉ូឡូញ (រូបថត៖ SGGPO)

ការទទួលយកជំនួយនេះ មានការចូលរួមពីលោក ង្វៀន ទ្រឿង សឺន អនុប្រធាននាយកដ្ឋានគ្រប់គ្រងទំនប់ទឹក បង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយ (ក្រសួងកសិកម្ម និងបរិស្ថាន); លោក Adamczyk Mirosław ឯកអគ្គរដ្ឋទូតនៃស្ថានទូតប៉ូឡូញ និងលោក Rafael Jose De Bustamante Tello ទីប្រឹក្សានៃគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំប្រទេសវៀតណាម បានទទួលជំនួយពីរដ្ឋាភិបាលប៉ូឡូញ។ ជំនួយចំនួន ៧ តោននេះ រួមមានភួយ តង់ ធុងទឹក បង់រុំយឺត និងរបស់របរចាំបាច់ផ្សេងទៀត។ របស់របរទាំងនេះមានប្រយោជន៍ និងរួមចំណែកដល់ការបំពេញតម្រូវការរស់នៅជាមូលដ្ឋាន និងឧបត្ថម្ភដល់ប្រជាជននៅក្នុងតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយនៅខេត្តដាក់ឡាក់៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top