• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ព័ន្ធក្រុមហ៊ុន AIA (សហរដ្ឋអាមេរិក) ប្តេជ្ញាចិត្តរួមចំណែករយៈពេលវែងសម្រាប់ការអភិវឌ្ឍនៅវៀតណាម

លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ក៏បានស្នើឲ្យ AIA បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវសហគមន៍ បង្កើនសកម្មភាពសប្បុរសធម៌ និងជួយឧបត្ថម្ភដល់សហគមន៍។
  អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan អញ្ជើញទទួលជួបប្រធាន និងជានាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង AIA លោក Lee Yuan Siong (ប្រភព៖ TTXVN)  

នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយលោក Lee Yuan Siong ប្រធាននិងជាអគ្គនាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង AIA  សហរដ្ឋអាមេរិក អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានអបអរសាទរចំពោះក្រុមហ៊ុន AIA Group ដែលបានអះអាងពីតួនាទីឈានមុខគេរបស់ខ្លួននៅក្នុងទីផ្សារធានារ៉ាប់រងអាយុជីវិត បន្ទាប់ពីប្រតិបត្តិការអស់រយៈពេលជាង ២០ ឆ្នាំនៅវៀតណាម។ លោកស្រីអនុប្រធានរដ្ឋបានស្នើឱ្យ AIA ចែករំលែកបទពិសោធន៍ មិនត្រឹមតែក្នុងវិស័យធានារ៉ាប់រងប៉ុណ្ណោះទេ ថែមទាំងជំនាញគ្រប់គ្រងការវិនិយោគហិរញ្ញវត្ថុ បទពិសោធន៍ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមពីអាកាសធាតុ និងហានិភ័យផ្សេងៗ ដើម្បីធានាការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ក៏បានស្នើឲ្យ AIA បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវសហគមន៍ បង្កើនសកម្មភាពសប្បុរសធម៌ និងជួយឧបត្ថម្ភដល់សហគមន៍។

រីឯខ្លួនវិញ លោក Lee Yuan Siong បាននិយាយថា ក្រុមហ៊ុន AIA Group ចាប់អារម្មណ៍លើផ្នែកចំនួនពីរគឺ៖ ភស្តុភារ និងការថែទាំវេជ្ជសាស្រ្ត ហើយវៀតណាមគឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុនក្នុងការអនុវត្តផែនការវិនិយោគរបស់ខ្លួន។ ក្រុមហ៊ុន AIA Group នឹងបន្តខិតខំប្រឹងប្រែងដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ក៏ដូចជា សកម្មភាព និងគម្រោងនានាសម្រាប់សហគមន៍នៅវៀតណាម។ លោក Lee Yuan Siong បានសម្តែងនូវជំនឿថា វៀតណាមមានការអភិវឌ្ឍប្រកបដោយវិបុលភាពនាពេលខាងមុខ ហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរួមចំណែកយូរអង្វែងសម្រាប់ការអភិវឌ្ឍរបស់វៀតណាម៕

នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

នាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងប្រេស៊ីលកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) នៅទីក្រុងសៅប៉ូឡូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានជួបពិភាក្សាជាមួយបណ្ដាសហគ្រាសប្រេស៊ីល អំពីកិច្ចសហប្រតិបត្តិការ វិនិយោគ ការតភ្ជាប់អាជីវកម្ម ហើយរួមគ្នាបង្កើតតម្លៃ និងកម្លាំងចលករថ្មីសម្រាប់ កំណើន តាមនោះជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ប្រេស៊ីល ទាំងគុណ ភាព និងវិសាលភាពនាពេលខាងមុខ។

Top