• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ពោធមហោស្រពការចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតជាតិ​​ឆ្នាំ​២០២២​

នារសៀលថ្ងៃទី ២២ ខែមីនា ពិធីសម្ភោធមហោស្រពការចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតជាតិ ឆ្នាំ២០២២ (Techfest Vietnam ២០២២) ត្រូវបានប្រព្រឹត្តទៅតាមទម្រង់អនឡាញនៅលើទំព័រហ្វេសបុក Techfest Vietnam និងវេទិកាTechfest 247។ នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតសម្រាប់ការចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតនៅវៀតណាម។
  គណៈប្រតិភូ និងភ្ញៀវទស្សនាស្តង់បង្ហាញផលិតផលបច្ចេកវិទ្យា (រូបថត៖ qdnd.vn)  

Techfest Vietnam ២០២២ សន្យាថានឹងនាំមកនូវបទពិសោធន៍និងឱកាសថ្មីៗជាច្រើនសម្រាប់អ្នកចូលរួម មិនថាជាអ្នកវិនិយោគ អ្នកបង្កើតគោលនយោបាយ អ្នកជំនាញ ទីប្រឹក្សា គ្រូបង្វឹក ឬស្ថាបនិក ការស្រាវជ្រាវ មិនថានៅវៀតណាម ឬនៅជុំវិញពិភពលោកឡើយ។ Techfest Vietnam ២០២២ ក៏បានលេចចេញនូវភូមិបច្ចេកវិទ្យាថ្មីៗជាច្រើន សំដៅឧទ្ទេសនាមនិងផ្លាស់ប្តូរបច្ចេកវិទ្យាដែលកំពុងត្រូវបានយកចិត្តទុកដាក់ជាពិសេស ដូចជា៖ បច្ចេកវិទ្យា blockchain បច្ចេកវិទ្យាឱសថ Metaverse និងការផ្លាស់ប្តូរឌីជីថល។ ជាពិសេស សកម្មភាពតភ្ជាប់ការវិនិយោគត្រូវបានអនុវត្តតាមលក្ខណៈវិធីសាស្រ្តជាមួយនឹងសេវាកម្មជំនួយច្បាប់ដើម្បីជួយពង្រឹងការទាក់ទាញការវិនិយោគសម្រាប់អ្នកចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។

ដើរទន្ទឹមគ្នានឹងសកម្មភាពសំខាន់ៗប្រចាំឆ្នាំនៅ Techfests ឆ្នាំមុនៗ សកម្មភាពជាបន្តបន្ទាប់នៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ បន្តត្រូវបានអភិវឌ្ឍន៍ដោយត្រិះរិះបើកចំហ បង្កើតស្ពានតភ្ជាប់ជាមួយស្ថាប័នវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលបាននិងកំពុងដំណើរការប្រកបដោយប្រសិទ្ធភាព ដូចជា៖ ការផ្ទេរបច្ចេកវិទ្យា ស្តង់ដារ ការវាស់វែង គុណភាព កម្មសិទ្ធិបញ្ញា ទីផ្សារបច្ចេកវិទ្យា ដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធនៅក្នុងប្រព័ន្ធច្នៃប្រឌិតជាតិ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top