• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី ៥៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកនាថ្ងៃទី ២ មីនា

សម័យប្រជុំលើកទី ៥៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបែងចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី ១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២ ខែមីនា; ដំណាក់កាលទី ២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ និង ១៧ ខែមីនា នៅក្នុងបន្ទប់ប្រជុំ តិន ត្រាវ អគាររដ្ឋសភា ទីក្រុងហាណូយ។ ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិននឹងថ្លែងសុន្ទរកថាបើកនៅព្រឹកថ្ងៃទី ២ មីនា ហើយរួមជាមួយអនុប្រធានរដ្ឋសភា នឹងប្តូរវេនគ្នាដឹកនាំខ្លឹមសារនៃសម័យប្រជុំ។

សម័យប្រជុំលើកទី៥៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ ឡេ ទ្វៀត/VOV)

យោងតាមព័ត៌មានពីការិយាល័យរដ្ឋសភា នៅក្នុងសម័យប្រជុំនេះ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណាលើសេចក្តីព្រាងច្បាប់មួយចំនួន រួមមាន៖ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន (ធ្វើវិសោធនកម្ម) ច្បាប់ស្តីពីវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីភ្នាក់ងារតំណាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅបរទេស ច្បាប់ស្តីពីជំនឿនិងសាសនា ច្បាប់ស្តីពីរដ្ឋធានី (ធ្វើវិសោធនកម្ម)... ហើយក៏នឹងពិចារណា និងអនុម័តលើសេចក្តីសម្រេចសំខាន់ៗមួយចំនួនផងដែរ។

នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក៏បានផ្តល់យោបល់របស់ខ្លួន (ជាលើកទីពីរ) លើការរៀបចំសម្រាប់សម័យប្រជុំលើកទីមួយ នៃរដ្ឋសភានីតិកាលទី១៦៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការវិនិយោគលើអ្នកវិទ្យាសាស្ត្រវ័យក្មេង គឺជាការវិនិយោគជាយុទ្ធសាស្ត្រសម្រាប់អនាគតនៃប្រទេសវៀតណាម-ចិន

ការវិនិយោគលើអ្នកវិទ្យាសាស្ត្រវ័យក្មេង គឺជាការវិនិយោគជាយុទ្ធសាស្ត្រសម្រាប់អនាគតនៃប្រទេសវៀតណាម-ចិន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន នារសៀលថ្ងៃទី១៤ ខែមេសា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉េកាំង អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោកស៊ីជីនពីង បានអញ្ជើញចូលរួម "វេទិកាវៀតណាម-ចិន ស្តីពីកិច្ចសហប្រតិបត្តិការអប់រំឧត្តមសិក្សា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍" និងអញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅសាកលវិទ្យាល័យ Tsinghua។

Top