លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ដុង (រូបថត៖ VNA)
អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានមានប្រសាសន៍ថា នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ដុង (១ មីនា ១៩០៦ - ១ មីនា ២០២៦) គឺជាថ្នាក់ដឹកនាំជំនាន់ដំបូងនៃបក្សកុម្មុយនិស្តវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបានចាស់ទុំពីបទពិសោធន៍ជាក់ស្តែងនៃការតស៊ូបដិវត្តន៍។ ទន្ទឹមនឹងចរិតលក្ខណៈ និងគុណសម្បត្តិសីលធម៌របស់យុទ្ធជនកុម្មុយនិស្តមួយនាក់ លោកក៏ត្រូវបានគេទទួលស្គាល់ថា ជាថ្នាក់ដឹកនាំដ៏មានទេពកោសល្យម្នាក់ ដែលមានការត្រិះរិះប្រកបដោយភាពច្នៃប្រឌិត ចក្ខុវិស័យយុទ្ធសាស្ត្រ និងសមត្ថភាពរៀបចំ និងគ្រប់គ្រងដ៏ឆ្នើមម្នាក់។ លោកធ្លាប់បានកាន់ភារកិច្ចសំខាន់ៗជាច្រើន៖ ចាប់ពីការចូលរួមក្នុងការដឹកនាំចលនាតស៊ូ និងការកសាងប្រទេសជាតិ រហូតដល់ការដឹកនាំ និងគ្រប់គ្រងដោយផ្ទាល់លើវិស័យហិរញ្ញវត្ថុ និងកិច្ចការបរទេស។ ជាពិសេស លោកត្រូវបានបក្ស និងរដ្ឋប្រគល់ភារកិច្ចជានាយករដ្ឋមន្ត្រី អស់រយៈពេលជាងបីទសវត្សរ៍ (១៩៥៥-១៩៨៧) ហើយជាថ្នាក់ដឹកនាំម្នាក់ដែលបានដាក់គ្រឹះដោយផ្ទាល់ សម្រាប់បុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិនៅសតវត្សរ៍ទី ២០។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញអុជធូបនៅតំបន់អនុស្សាវរីយ៍ ហ្វាម វ៉ាន់ដុង ក្នុងឃុំម៉ុឌឹក ខេត្តក្វាងង៉ាយ (រូបថត៖ VNA) |
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ថា ជីវិតនិងអាជីពបដិវត្តន៍របស់លោកនាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ដុង បានបន្សល់ទុកនូវបទពិសោធន៍ដ៏មានតម្លៃ និងជាក់ស្តែងជាច្រើនសម្រាប់បុព្វហេតុ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិសព្វថ្ងៃ។ អញ្ជើញបង្ហាញពីការដឹងគុណនិងការតបស្នងសង់គុណយ៉ាងជ្រាលជ្រៅ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការគោរព មរតក និងលើកកម្ពស់តម្លៃ និងបេតិកភណ្ឌដ៏ធំធេងដែលនាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ដុង បានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ ដើម្បីបុព្វហេតុកសាងប្រទេសវៀតណាមដ៏រឹងមាំ វិបុលភាព អរិយធម៌ និងសុភមង្គល រឹងមាំបោះជំហានឈានឡើង៕សង្គមនិយម