• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី ១៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គ្រោងនឹងបើកនៅថ្ងៃទី ១២ ខែកញ្ញា

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើក និងរួមជាមួយនឹងអនុប្រធានរដ្ឋសភាដឹកនាំសម័យប្រជុំ។
  ទិដ្ឋភាពក្នុងសម័យប្រជុំលើកទី១៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ Duy Linh/កាសែតប្រជាជន)  

យោងតាមព័ត៌មានពីការិយាល័យរដ្ឋសភា សម័យប្រជុំលើកទី១៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គ្រោងនឹងបើកនៅថ្ងៃ ១២ កញ្ញា និងបិទនៅថ្ងៃទី ១៥ ខែកញ្ញា។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើក និងរួមជាមួយនឹងអនុប្រធានរដ្ឋសភាដឹកនាំសម័យប្រជុំ។

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងធ្វើការពិចារណា និងផ្តល់យោបល់លើខ្លឹមសារសំខាន់ៗជាច្រើន។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំការត្រួតពិនិត្យលើប្រធានបទ៖ "ការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ស្តីពីការរៀបចំអង្គភាពរដ្ឋបាលនៅថ្នាក់ស្រុក ឃុំ សង្កាត់ ដំណាក់កាល ២០១៩-២០២១"; ការអនុវត្តច្បាប់ស្តីពីការទទួលប្រជាពលរដ្ឋ និង ការដោះស្រាយបណ្តឹងតវ៉ា ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៦ ដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិយោបល់សេចក្តីព្រាងរបាយការណ៍នៃលទ្ធផលត្រួតពិនិត្យតាមប្រធានបទរបស់រដ្ឋសភា “ការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការអនុវត្តសន្សំសំចៃ និងការប្រឆាំងការខ្ជះខ្ជាយក្នុងដំណាក់កាល ២០១៦-២០២១”។

ក្នុងកិច្ចប្រជុំនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិនិត្យរបាយការណ៍តាមកាលកំណត់ និងផ្តល់យោបល់លើរបាយការណ៍ការងារឆ្នាំ២០២២ និងផែនការសវនកម្មឆ្នាំ ២០២៣ នៃសវនកម្មរដ្ឋ; ផ្តល់យោបល់លើការត្រៀមរៀបចំសម័យប្រជុំរដ្ឋសភាលើកទី៤។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានពិចារណា និងផ្តល់យោបល់លើឯកសារ និងរបាយការណ៍សំខាន់ៗមួយចំនួនទៀតផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top