• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥បើកយ៉ាងឱឡារិក

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សម័យប្រជុំលើកទី ៧ នៃរដ្ឋសភាវៀតណាមនីតិកាល ទី ១៥ បានបើកយ៉ាងឱឡារិកនៅវិមានរដ្ឋសភា រដ្ឋធានីហាណូយ។ អញ្ជើញចូលរួម សម័យប្រជុំមានលោកនាយករដ្ឋមន្ត្រី Pham Minh Chinh កម្មាភិបាលបដិវត្តន៍ជើង ចាស់ និងសមាជិករដ្ឋសភានីតិកាលទី១៥។ សម័យបើកត្រូវបានផ្សាយបន្តផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈឲ្យអ្នកបោះឆ្នោតទូទាំងប្រទេសបានទស្សនា។
សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥បើកយ៉ាងឱឡារិក។ (រូបថត៖ quochoi.vn)

ថ្លែងសុន្ទរកថាបើកសម័យប្រជុំ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានបញ្ជាក់ថា សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥ នឹងប្រព្រឹត្ត ទៅរយៈពេល ២៦ ថ្ងៃកន្លះ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៤ ដោយចែកចេញជា ២ ដំណាក់កាល៖ ដំណាក់កាលទី១ ចាប់ពីថ្ងៃទី ២០ ខែ ឧសភាដល់ថ្ងៃទី ៨ ខែមិថុនា; ដំណាក់កាលទី ២ ចាប់ពីថ្ងៃទី ១៧ ខែមិថុនាដល់ថ្ងៃទី ២៨ ខែមិថុនា។ សម័យប្រជុំនឹងពិចារណា និងសម្រេចលើបញ្ហាសំខាន់ៗជាច្រើន។

អំពីការងារនីតិបញ្ញត្តិ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានបញ្ជាក់យ៉ាងច្បាស់ថា ការងារនីតិបញ្ញត្តិគឺជាខ្លឹមសារស្នូល ដែលស្រូបយកពេល វេលាជិត ២/៣ នៃសម័យប្រជុំជាមួយនឹងសេចក្តីព្រាងច្បាប់និងសេចក្តីព្រាងសេចក្តី សម្រេចចិត្តចំនួន ២៤ ដែលត្រូវបានពិចារណា ពិភាក្សា ឬអនុម័ត។ នេះគឺជាបរិមាណ ខ្លឹមសារផ្នែកនីតិបញ្ញត្តិដ៏ធំបំផុតដែលត្រូវបានពិចារណានៅក្នុងសម័យប្រជុំមួយចាប់តាំងពីដើមអាណត្តិមក។ សេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តនានា ដែលរដ្ឋសភាពិចារណាក្នុងសម័យប្រជុំលើកនេះ ពាក់ព័ន្ធនឹងវិស័យ ផ្នែកជាច្រើន ដែលទាក់ទាញការយកចិត្តទុកដាក់របស់អ្នកបោះឆ្នោត និងប្រជាពលរដ្ឋទូទាំង ប្រទេស។

ទាក់ទងនឹងសេដ្ឋកិច្ចសង្គម និងថវិការដ្ឋ រដ្ឋសភានឹងពិចារណា និងពិភាក្សា លើរបាយការណ៍របស់រដ្ឋាភិបាលស្តីពីការវាយតម្លៃបំពេញបន្ថែមលើលទ្ធផលនៃការ អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ២០២៣; ស្ថានភាពអនុវត្តផែន ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងថវិការដ្ឋក្នុងប៉ុន្មានខែដើមឆ្នាំ២០២៤ ជាដើម។

ខ្លឹមសារដ៏សំខាន់មួយទៀតនៅក្នុងសម័យប្រជុំលើកនេះគឺការងារបុគ្គលិក។ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា៖ “រដ្ឋសភានឹងពិចារណាបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ ប្រធានរដ្ឋសភា និង អនុម័តលើសមាជិកក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ។ សូមស្នើឲ្យសមាជិករដ្ឋសភា ពិចារណា និងពិភាក្សាយ៉ាងយកចិត្តទុកដាក់ ដើម្បីឱ្យការសម្រេចចិត្តលើការងារបុគ្គ លិកធានាបាននូវភាពស្អិតរមួត ត្រឹមត្រូវតាមបទប្បញ្ញត្តិរបស់បក្ស ច្បាប់របស់រដ្ឋ ហើយសម្រេចបាននូវការមូលមតិជាឯកឆន្ទនិងឯកភាពខ្ពស់”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top