• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៥ សម្រេចរបៀបវារៈទាំងស្រុងដែលបានដាក់ចេញ

ក្រោយរយៈពេល ២២ ថ្ងៃធ្វើការ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋសភាវៀតណាមបានបិទសម័យប្រជុំលើកទី៦។ មុននោះ រដ្ឋសភាបានអនុម័តលើសេចក្ដីសម្រេចចិត្ត សំខាន់ៗជាច្រើន។
រដ្ឋសភាវៀតណាមបិទសម័យប្រជុំលើកទី៦។

ក្នុងសម័យប្រជុំលើកទី៦ រដ្ឋសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៧ រួមមាន៖ ច្បាប់អាជីវកម្មអចលនទ្រព្យ (វិសោធនកម្ម); ច្បាប់លំនៅឋាន (វិសោធនកម្ម); ច្បាប់ធនធានទឹក (វិសោធនកម្ម); ច្បាប់ទូរគមនាគមន៍ (វិសោធនកម្ម); ច្បាប់ស្តីពីការ គ្រប់គ្រង និងការពារសំណង់ការពារជាតិ និងតំបន់យោធា; ច្បាប់ស្តីពីកងកម្លាំងចូលរួម ការពារសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន; ច្បាប់អត្តសញ្ញាណកម្ម។

អញ្ជើញថ្លែងនៅសម័យប្រជុំបិទ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា ក្នុងសម័យប្រជុំនេះ រដ្ឋសភាបានសម្រេចរបៀបវារៈទាំង ស្រុងដែលបានដាក់ចេញ ដោយអត្រាគាំទ្រខ្ពស់។ តាមការព្យាករណ៍ថា នាពេលខាងមុខ សេដ្ឋកិច្ចពិភពលោកនិយាយដោយឡែក និងស្ថានភាពអន្តរជាតិនិយាយរួម ទំនង ជាបន្តមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងពិបាកទាយទុកជាមុនបាន។ ក្នុងប្រទេសវិញ ក្រៅពីឱកាស និងភាពងាយស្រួល ប្រទេសជាតិក៏បន្តជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈមធំៗជាច្រើនទៀត។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានមាន ប្រសាសន៍ថា៖

“ឆ្នាំ ២០២៤ គឺជាឆ្នាំដែលមានអត្ថន័យសំខាន់ពិសេសក្នុងការអនុវត្តប្រកបដោយ ជោគជ័យនូវភារកិច្ចនៃអាណត្តិទាំងមូលយោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និ បាតលើកទី ១៣ របស់បក្ស ដូច្នេះ រដ្ឋសភាសង្កត់ធ្ងន់លើភាពចាំបាច់នៃការបន្តផ្តល់ អាទិភាពដល់ការជំរុញកំណើនសេដ្ឋកិច្ច រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រង អតិ ផរណា ធានាសមតុល្យសំខាន់ៗនៃសេដ្ឋកិច្ច; ទន្ទឹមនឹងនោះ ផ្តោតលើការដោះស្រាយ ការលំបាក ឧបសគ្គនាពេលខាមុខ ព្រមទាំងច្បាមជាប់នូវគោលដៅ និងតម្រូវការ សម្រាប់ការផ្លាស់ប្ដូរថ្មីគំរូកំណើន ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ការកែលម្អ បរិយាកាសវិនិយោគអាជីវកម្ម ការបង្កើនផលិតភាព គុណភាព ប្រសិទ្ធភាព កម្លាំង ប្រកួតប្រជែង និងសមត្ថភាពផ្ទៃក្នុងនៃសេដ្ឋកិច្ច ដោយផ្អែកលើមូលដ្ឋាន នៃការជំរុញ របកគំហើញយុទ្ធសាស្ត្រនានា”។

ដើម្បីឲ្យច្បាប់ និងសេចក្តីសម្រេចចិត្តនានារបស់រដ្ឋសភាឈានចូលជីវភាព រស់នៅជាក់ស្ដែងក្នុងពេលឆាប់ៗ និងមានប្រសិទ្ធភាព លោកប្រធានរដ្ឋសភា Vuong Dinh Hue បានចាត់ចែងឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភារៀបចំការដាក់ឲ្យ អនុវត្តន៍នូវច្បាប់ និងសេចក្តីសម្រេចចិត្តដែលបានអនុម័តនៅសម័យប្រជុំលើកទី៦៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

អនុគ្រោះពិសេសក្នុងការវិនិយោគត្រូវភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តនិងលទ្ធផលអនុវត្តន៍

ដោយផ្ដល់យោបល់លើច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបួន រួមទាំងនិន្នាការបន្ធូរបន្ថយលក្ខខណ្ឌជ្រៀតចូលទីផ្សារសម្រាប់វិនិយោគិន។

Top