• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី២ នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានអញ្ជើញជាអធិបតី សម័យប្រជុំលើកទី ២ នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។
លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ថ្លែងមតិ។ (រូបថត៖ VOV)

ថ្លែងសេចក្ដីសន្និដ្ឋាននៅសម័យប្រជុំ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានស្នើថា ការងារសេនាធិការទាំងអស់ ត្រូវតែមានការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធានាបាននូវលក្ខណៈវិទ្យាសាស្ត្រ ភាពបត់បែន ភាពម្ចាស់ការ និងភាពច្នៃប្រឌិត៖

“លោកអគ្គលេខាបក្ស តូ ឡឹម ជានិច្ចកាលយកចិត្តទុកដាក់ និងរំពឹងទុកចំពោះ ភាពជោគជ័យក្នុងការងារបោះឆ្នោត ដូច្នេះការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំទូទាំង ប្រទេស អំពីការដាក់ពង្រាយការងារបោះឆ្នោត ត្រូវតែមានស្តង់ដារ និងមានប្រសិទ្ធិ ភាពល្អ។ ពេលវេលាសម្រាប់ការរៀបចំមិនមានច្រើនទៀតឡើយ ដែលទាមទារឲ្យមាន ការផ្តោតសំខាន់និងភាពស៊ីសង្វាក់គ្នាតាំងពីពេលនេះតែម្ដង។ ក្នុងការបោះឆ្នោត ៣ លើកជាប់ៗគ្នាចុងក្រោយនេះ វៀតណាមបានរៀបចំប្រកបដោយដោយជោគជ័យ ដែលមានអត្រាម្ចាស់ឆ្នោតទៅបោះឆ្នោតខ្ពស់ (ជាង ៩៩%) ខណៈដែលរចនាសម្ព័ន្ធ និងសមាសភាពគណៈប្រតិភូ បានបំពេញតាមតម្រូវការជាមូលដ្ឋាន។ យើងត្រូវតែមាន ការត្រៀមរៀបចំឱ្យបានហ្មត់ចត់ជាង ស៊ីសង្វាក់គ្នាជាង ជាពិសេសនៅក្នុងលក្ខខណ្ឌ បច្ចុប្បន្ន នៅពេលអនុវត្តន៍បច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល ដើម្បីនាំមកនូវអត្ថ ប្រយោជន៍ និងភាពងាយស្រួលជាក់ស្ដែងមួយចំនួន”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជាលើកដំបូង វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៥០ នៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកល

ជាលើកដំបូង វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៥០ នៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកល

យោងតាមរបាយការណ៍សន្ទស្សន៍អេកូឡូស៊ីចាប់ផ្តើមអាជីវកម្មសកលឆ្នាំ ២០២៦ របស់ StartupBlink វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ៥០ នៅលើពិភពលោក ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតតាំងពីមុនមក។

Top