• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥៖ សុក្រិតកម្មាភិបាល សម្រេចលើផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសំខាន់ៗ

សម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥ ប្រព្រឹត្តទៅចាប់ ពីថ្ងៃទី២០ដល់ថ្ងៃទី៣១ កក្កដា ដោយបានកាត់បន្ថយ៥ថ្ងៃធ្វើការបើធៀបនឹងការគ្រោងទុកកាលពីមុននេះ។

ទិដ្ឋភាពនៅសម័យប្រជុំមួយពេលរបស់រដ្ឋសភាវៀតណាម។


នៅព្រឹកថ្ងៃស្អែក ទី២០ ខែកក្កដា សម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥ នឹងប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅរដ្ឋធានីហាណូយ។ នេះជាសម័យប្រជុំដំបូងនៃអាណត្តិថ្មី។ អគ្គលេខាធិការរដ្ឋសភានិងជាប្រធានខុទ្ទកាល័យរដ្ឋសភាលោក Bui Van Cuong បានឲ្យដឹងថា សម័យប្រជុំមានតួនាទីដ៏សែនសំខាន់ដោយចាក់គ្រឹះលើប្រតិបត្តិការនៃរដ្ឋសភានីតិកាលទី១៥ ក្នុងនោះរដ្ឋសភានឹងបោះឆ្នោត អនុម័តលើការ សុក្រិតកម្មាភិបាលសម្រាប់មុខតំណែងជាថ្នាក់ដឹកនាំនៃស្ថាប័នរដ្ឋ។ រដ្ឋសភាក៏នឹង ស្ដាប់របាយការណ៍ហើយសម្រេចលើផែនការសេដ្ឋកិច្ចសង្គម ផែនការហិរញ្ញវត្ថុ ថវិកា ផែនការវិនិយោគសាធារណៈ និងកម្មវិធីគោលដៅជាតិចំនួន២ស្ដីពីការកសាងជនបទថ្មី និងការកាត់បន្ថយភាពក្រីក្រដោយចីរភាព ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការរៀបចំ អនុវត្តក្នុងរយៈពេល៥ឆ្នាំខាងមុខផងដែរ។

អញ្ជើញចូលរួមសម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥ មានវត្តមាន សមាជិករដ្ឋសភាចំនួនជាង៤០០នាក់ ក្នុងនោះ ចូលរួមប្រជុំជាលើកដំបូងមាន ចំនួន ២៩៦នាក់។ លោកស្រី Nguyen Phuong Thuy សមាជិការដ្ឋសភានៃទីក្រុងហាណូយ បានចែករំលែកថា៖ “ជាសមាជិកសមាជិការដ្ឋសភា យើងមិនត្រឹមតែត្រូវអនុវត្តន៍ល្អនូវភារកិច្ចដែល បានប្រគល់ជូនប៉ុណ្ណោះទេ ប៉ុន្តែវិសាលភាពប្រតិបត្តិការរបស់សមាជិកសមាជិកា រដ្ឋសភា ទាមទារឲ្យយើងត្រូវខិតខំប្រឹងប្រែងថែមទៀត។ រាល់បំណងប្រាថ្នាឬការព្រួយ បារម្ភរបស់ប្រជាជន គួរតែបានយកចិត្តទុកដាក់ ឆ្លុះបញ្ចាំងដល់រដ្ឋសភា ដល់អាជ្ញាធរ ស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់ការឲ្យបានសមហេតុផល។ សន្លឹកឆ្នោតនីមួយៗរបស់ ម្ចាស់ឆ្នោតសម្រាប់យើង គឺជាការផ្ដាំផ្ញើរជំនឿជឿជាក់ទៅលើបក្ស រដ្ឋ និងរបៀបរបប។ ដូច្នេះ យើងនឹងខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីអនុវត្តន៍ឲ្យបានល្អបំផុតនូវ ភារកិច្ចជាអ្នកតំណាងរបស់ប្រជាជន”។
គួរជម្រាបបន្ថែមថា សម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៥ ប្រព្រឹត្តទៅចាប់ ពីថ្ងៃទី២០ដល់ថ្ងៃទី៣១ កក្កដា ដោយបានកាត់បន្ថយ៥ថ្ងៃធ្វើការបើធៀបនឹងការគ្រោងទុកកាលពីមុននេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នីហ្សេរីយ៉ាគឺជាដៃគូអាទិភាពមួយរបស់វៀតណាមនៅទ្វីបអាហ្វ្រិក

នីហ្សេរីយ៉ាគឺជាដៃគូអាទិភាពមួយរបស់វៀតណាមនៅទ្វីបអាហ្វ្រិក

នេះជាការបញ្ជាក់របស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក្នុងជំនួបជាមួយអនុប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា លោក Yemi Osinbajo នាព្រឹកថ្ងៃទី៧ ខែធ្នូ នៅវិមានប្រធានរដ្ឋ។

Top