• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំពិភាក្សាស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវបានផ្សាយផ្ទាល់តាមវិទ្យុនិងទូរទស្សន៍

នារសៀលថ្ងៃទី៣១ ខែមីនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីផ្តល់យោបល់លើការត្រៀមរៀបចំសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី១៥។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីផ្តល់យោបល់លើការត្រៀមរៀបចំសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី១៥

តាមការគ្រោងទុក នៅសម័យប្រជុំលើកនេះ រដ្ឋសភានឹងពិចារណាលើខ្លឹមសារចំនួន ៤២ នៃការងារនីតិប្បញ្ញត្តិ; ខ្លឹមសារចំនួន ១២ ស្តីពីសេដ្ឋកិច្ចសង្គម ថវិការដ្ឋ ការត្រួតពិនិត្យ និងបញ្ហាសំខាន់ៗផ្សេងទៀត។ ការសួរដេញដោលនិងឆ្លើយសំណួរដេញដោលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ១ ថ្ងៃកន្លះ។ ជាពិសេស សម័យប្រជុំលើកនេះ នឹងផ្តល់យោបល់លើការធ្វើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។ ថ្លែងមតិក្នុងសម័យប្រជុំ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានឲ្យដឹងថា៖

“ទាក់ទងនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញ យើងត្រូវកែសម្រួល និងធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធចំនួន ១៥ ហើយមានឯកសារជាង ៥០០០ ទាក់ទងនឹងការរៀបចំក្បាលម៉ាស៊ីនដឹកនាំឡើងវិញ។ នេះគឺជាកិច្ចការដ៏មានអត្ថន័យសំខាន់ និងប្រវត្តិសាស្ត្រសម្រាប់រដ្ឋសភានីតិកាលទី១៥ ដែលសម្រេចចិត្តធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបម្រើដល់ការរៀបចំក្បាលម៉ាស៊ីនដឹកនាំ”។

លោកប្រធានរដ្ឋសភាក៏បានស្នើឲ្យរៀបចំការផ្សាយផ្ទាល់តាមទូរទស្សន៍ និងវិទ្យុតាមទូរទស្សន៍
វៀតណាម និងវិទ្យុសំឡេងវៀតណាមសម្រាប់សម័យប្រជុំពិភាក្សានៅសាលប្រជុំស្តីពីការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដើម្បីឲ្យប្រជាជន និងអ្នកបោះឆ្នោតទូទាំងប្រទេសតាមដាន។

សម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ នឹងបើកនៅថ្ងៃទី ៥ ខែឧសភា និងបិទនៅថ្ងៃទី៣០ ខែមិថុនា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស

នៅក្នុងបទសម្ភាសន៍មួយទាក់ទងនឹងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង ទៅកាន់ប្រទេសឡាវ និងកម្ពុជា (ថ្ងៃទី ៨-១០ ខែតុលា) រដ្ឋមន្ត្រីក្រសួងការបរទេស លោកឡេ ហ័យជុងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ខាងនយោបាយការបរទេស។

Top