• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំត្រៀមនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម

នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានបើកសម័យប្រជុំត្រៀម នៅឯមជ្ឈមណ្ឌលសន្និបាតជាតិ ក្នុងទីក្រុងហាណូយ។
គណៈប្រធាននៃសម័យប្រជុំត្រៀមសម្រាប់មហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម។ (រូបថត៖ VNA)

អង្គសន្និបាតទាំងមូលបានធ្វើការស្មឹងស្មាធិ៍រយៈពេលមួយនាទី ដើម្បីរំលឹកដល់អគ្គលេខាបក្ស លោក ង្វៀន ហ្វូត្រុង (Nguyen Phu Trong) និងសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ ដែលបានទទួលមរណភាពក្នុងអាណត្តិមហាសន្និបាតលើកទី១៣។ លោក ត្រឹន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានធ្វើជាអធិបតីក្នុងសម័យប្រជុំត្រៀម។ អង្គសន្និបាតបានបោះឆ្នោតអនុម័តលើរបៀបវារៈនៃសម័យប្រជុំត្រៀម បទប្បញ្ញត្តិធ្វើការនៃមហាសន្និបាត របៀបវារៈនៃមហាសន្និបាត និងបទប្បញ្ញត្តិបោះឆ្នោតនៅមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ អង្គសន្និបាតបានបោះឆ្នោតជ្រើសតាំងគណៈប្រធាន រួមមានសមាជិកការិយាល័យនយោបាយចំនួន ១៦ រូប។ អង្គសន្និបាតក៏បានបោះឆ្នោតជ្រើសតាំងលេខាធិការដ្ឋានដែលមានសមាជិក ៥ រូប និងគណៈកម្មការត្រួតពិនិត្យលក្ខណៈសម្បត្តិតំណាងនៃមហាសន្និបាត ដែលមានសមាជិកចំនួន ១៣ រូបផងដែរ។

អង្គសន្និបាតបានបោះឆ្នោតអនុម័តលើរបាយការណ៍ត្រួតពិនិត្យ លក្ខណៈ សម្បត្តិតំណាងនៃមហាសន្និបាតលើកទី ១៤ របស់បក្ស។ តាមនោះ តំណាងទាំង ១.៥៨៦ នាក់ដែលត្រូវបានកោះហៅឲ្យចូលរួមមហាសន្និបាត សុទ្ធតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ នៅពេលរសៀល អង្គសន្និបាតនឹងសិក្សាឯកសារនៅកន្លែងស្នាក់នៅរបស់គណៈប្រតិភូ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

នាយប់ថ្ងៃទី១៥ ខែកុម្ភៈ (ថ្ងៃទី២៨ ខែកត្តិក តាមច័ន្ទគតិ) វិថីផ្កា Nguyen Hue បានបើកជាផ្លូវការ ដោយទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

Top