សមាគមន៍ជនវៀតណាមនានានៅអឺរ៉ុបផ្ញើរលិខិតបើក
ចំហរទៅកាន់ EP ស្តីពី ស្ថានភាពនៅសមុទ្រខាងកើត
នាថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ សាស្ត្រចារ្យបណ្ឌិត Nguyen Van Thoai ប្រធានសម្ព័ន្ធ សមាគមជនវៀតណាមនៅអាល្លឺម៉ង់ រួមជាមួយតំណាងអង្គការវៀតណាម ដទៃទៀតប្រចាំនៅអាល្លឺម៉ង់ បារាំង បែហ្សីក និងអង់គ្លេសបានប្រគល់ឲ្យលោក ស្រី Barbara Lochbihler សមាជិកសភានៃបក្រុមសមាជិកសភា ទទួលបន្ទុក កិច្ចការបរទេសតំបន់អាស៊ីអាគ្នេយ៍ ចំណុះសភាអឺរ៉ុប នូវលិខិតបើកចំហរមួយ ស្តីពីសកម្មភាពឯកតោភាគីបង្កភាពតានតឹងរបស់ចិននៅសមុទ្រខាងកើត នាពេលកន្លងទៅ។ សាស្ត្រាចារ្យបណ្ឌិត Nguyen Van Thoai បានសង្កត់ធ្ងន់ថា រួមជាមួយបងប្អូនជនរួមជាតិក្នុងប្រទេស សហគមន៍ជនវៀតណាមនៅឯបរទេស មានបំណងប្រាថ្នាបង្កើតឡើងកម្លាំងពលំ ដើម្បីរាំងស្កាត់ អំពើរំលោភច្បាប់អន្តរ ជាតិរបស់ចិននៅសមុទ្រខាងកើត។ តាមរយៈសំបុត្រនេះ សហគមន៍ជនវៀតណាម នៅឯបរទេសមានបំណងថា សមាជិកសភាអឺរ៉ុបនឹងឡើងសម្លេងគាំទ្រ នូវ បំណងប្រាថ្នាស្របច្បាប់របស់ប្រជាជនវៀតណាម និងសំណូមពរចិនគោរពសន្ធិ សញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។
រីឯខ្លួនវិញ សមាជិការសភា Lochbihler បានឲ្យដឹងថា បញ្ហាសមុទ្រខាង កើតជានិច្ចកាលបានយកមកពិភាក្សានៅក្នុងរាល់ជំនួបធ្វើការរវាងគណៈកម្មា ធិការអឺរ៉ុបEC ជាមួយប្រទេសអាស៊ីអាគ្នេយមួយចំនួន។ លោកស្រីសម្តែងក្តី សង្ឃឹមថារាល់ជំលោះនៅសមុទ្រខាងកើតត្រូវ បានដោះស្រាយដោយសន្តិវិធី៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម