• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាគមន៍ខ្មែរ-វៀតណាមជួយសង្គ្រោះបន្ទាន់បងប្អូនដែលត្រូវបាត់បង់ផ្ទះដោយសារការបាក់ស្រុតដី

លោក ស៊ឹម ជី ប្រធានសមាគមន៍ខ្មែរ-វៀតណាមឲ្យដឹងថា ការបាក់ស្រុតដីដែល កើតមាននៅរាត្រីថ្ងៃទី២៣ ខែឧសភានេះ បានបណ្ដាលឲ្យបងប្អូនរាប់សិបគ្រួសារត្រូវ បាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ ហើយថែមទាំងបាត់បង់ដីធ្លីផងដែរ។

លោក ស៊ឹម ជី និងតំណាងសមាគមន៍ខ្មែរ-វៀតណាមចុះសាកសួរសុខទុក្ខ និងលើកទឹកចិត្តបងប្អូនខ្មែរ-វៀតណាមដែលរងផលប៉ះពាល់ដោយការបាក់ស្រុតដី។ (រូបថត៖ VOV)


នៅថ្ងៃទី២៥ ខែឧសភា សមាគមន៍ខ្មែរ-វៀតណាមបានទៅសាកសួរសុខទុក្ខនិង ជួយសង្គ្រោះបន្ទាន់ដល់ប្រជាជនកម្ពុជាដើមកំណើត វៀតណាមចំនួន៣៦គ្រួសារដែលមានផ្ទះត្រូវរងការខូចខាតដោយ សារការបាក់ស្រុតច្រាំងទន្លេមេគង្គនៅភូមិ ព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។

លោក ស៊ឹម ជី ប្រធានសមាគមន៍ខ្មែរ-វៀតណាមឲ្យដឹងថា ការបាក់ស្រុតដីដែល កើតមាននៅរាត្រីថ្ងៃទី២៣ ខែឧសភានេះ បានបណ្ដាលឲ្យបងប្អូនរាប់សិបគ្រួសារត្រូវ បាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ ហើយថែមទាំងបាត់បង់ដីធ្លីផង ដែរ។ ដំបូងបង្អស់ សមាគមន៍នឹងជួយឧបត្ថម្ភបងប្អូនអំពីស្បៀងអាហារនិងរបស់របរ ចាំបាច់មួយចំនួន ហើយក្រោយមក នឹងខិតខំចលនាប្រភពធនធានផ្សេងទៀតដើម្បី ជួយបងប្អូនជួលដី មានលំនៅដ្ឋានស្ថិរភាព ដើម្បីស្ដារជីវភាពរស់នៅឡើងវិញ។

គួរជម្រាបបន្ថែមទៀតថា នេះជាការបាក់ស្រុតដីលើកទី៣ក្នុងរយៈពេលជិត ១៥ ឆ្នាំកន្លងមក ដែលប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនជាង១០០ គ្រួសារនៅតំបន់នេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top