• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាគមនារីវៀតណាម-កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ទ្វេភាគី

ប្រធានសហព័ន្ធនារីវៀតណាម លោកស្រី Ha Thi Nga បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរចាំបាច់ត្រូវពង្រឹង និងពង្រីកថែមទៀតទាំងនៅថ្នាក់មជ្ឈឹម និងមូលដ្ឋាន។
  លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា  

នារសៀលថ្ងៃទី ២៥ ខែកក្កដា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាបានប្រព្រឹត្តិទៅពិធីរំលឹកខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីរវាងសហព័ន្ធនារីវៀតណាម និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ដំណាក់កាល ២០២២-២០២៧។ អញ្ជើញថ្លែងមតិនៅទីនេះ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពសម្របសម្រួលគ្នារវាងសមាគមនារីវៀតណាម-កម្ពុជា នាពេលកន្លងទៅ សំដៅពង្រឹង ថែរក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ព្រមទាំងអះអាងថា ប្រជាពលរដ្ឋ និងនារីកម្ពុជាជានិច្ចកាលចងចាំប្រពៃណីប្រវត្តិសាស្ត្រដ៏ល្អប្រសើរ ការជួយឧបត្ថម្ភគាំទ្ររបស់វៀតណាមសម្រាប់កម្ពុជាឲ្យរួចផុតពីទុក្ខវេទនា និងសោកនាដកម្មដើម្បីក្លាយទៅជាប្រទេសមួយមានឯកភាពជាតិ សន្តិភាពយ៉ាងពេញលេញ អភិវឌ្ឍន៍ ជឿនលឿនលើគ្រប់វិស័យ។

  ប្រធានសហព័ន្ធនារីវៀតណាម លោកស្រី Ha Thi Nga  

 

ជាការឆ្លើយតប ប្រធានសហព័ន្ធនារីវៀតណាម លោកស្រី Ha Thi Nga បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរចាំបាច់ត្រូវពង្រឹង និងពង្រីកថែមទៀតទាំងនៅថ្នាក់មជ្ឈឹម និងមូលដ្ឋាន។ ក្រៅពីកិច្ចសហប្រតិបត្តិការ ដែលបានចែងក្នុងកិច្ចព្រមព្រៀងនោះ សមាគមនារីនៃប្រទេសទាំងពីរចាំបាច់ត្រូវ ចូលរួមចំណែកបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ ដូចជាកិច្ចសហប្រតិបត្តិការក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អនុតំបន់មេគង្គ និងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ជាដើម។

  ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីដំណាក់កាល ២០២២-២០២៧  

នៅចុងបញ្ចប់នៃពិធីអបអរសាទរ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីដំណាក់កាល ២០២២-២០២៧ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសន្និសីទបូកសរុបការវិនិយោគសាងសង់គម្រោងខ្សែបណ្តាញ ៥០០kV សៀគ្វី ៣

លោកនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមសន្និសីទបូកសរុបការវិនិយោគសាងសង់គម្រោងខ្សែបណ្តាញ ៥០០kV សៀគ្វី ៣

លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ខណៈប្រទេសជាតិឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខនោះ ផ្នែកថាមពលអគ្គិសនីត្រូវតែមានការទម្លុះទម្លាយ ត្រូវតែមានគម្រោងនៃសតវត្ស ហើយជាដាច់ខាតមិនបណ្ដោយឲ្យកើតឡើងកង្វះអគ្គិសនីឡើយ។

Top