• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាគមកាកបាទក្រហមវៀតណាមជួយឧបត្ថម្ភការបង្ការទប់ស្កាត់ជំងឺរាតត្បាត nCoV


 សកម្មភាពផ្ដល់ម៉ាស់សុវត្ថិភាពដល់ប្រជាជន (រូបថត៖ សមាគមកាកបាទក្រហមវៀតណាម)
 

នាព្រឹកថ្ងៃ​ទី៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងហាណូយ មជ្ឈឹមសមាគមន៍កាកបាទក្រហម វៀតណាម​បាន​រៀបចំ​សកម្មភាព​ផ្សព្វ​ផ្សាយ និងជួយឧបត្ថម្ភក្នុងការបង្កា​រ ទប់ស្កាត់ជំងឺរាតត្បាតរលាក​ផ្លូវ​ដង្ហើម បណ្ដាលពី វីរុសកូរ៉ូណា​ប្រភេទ​ថ្មី សំដៅលើកកម្ពស់ការយល់ដឹងដល់កម្មាភិបាលជាសមាជិកកាកបាទក្រហម និង​ប្រជាជន​អំពី​ស្ថាន​​ភាពជំងឺរាតត្បាត ក៏ដូចជាប្រើប្រាស់វិធានការបង្ការ ទប់ទល់នឹងជំងឺរាតត្បាត រលាកផ្លូវដង្ហើម បណ្ដាពី ​វីរុសកូរ៉ូណាប្រភេទថ្មី។ អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Xuan Thu ប្រធាន​សមាគម​កាក​បាទ​​ក្រហម​វៀតណាមបានឲ្យដឹងថា៖ “សមាគមបានធ្វើការផ្សព្វផ្សាយដល់ប្រជា​ដនអំពី​គ្រោះថ្នាក់​នៃជំងឺ​នេះ ​ហើយ​មានវិធានការបង្ការ ទប់ទល់ចំពោះក្រុមគ្រួសារ និង​ប្រជាជនក្នុងសហគមន៍​។ ការងារ​ផ្សព្វ​ផ្សាយ​ពិត​ជាមា​ន​សារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប“។
 
ក្នុងឱកាស​នេះ សមាគមកាកបាទក្រហមវៀតណាមបានសម្រេចចិត្តជួយឧបត្ថម្ភជាទឹកប្រាក់ជាង ១ ពាន់លាន​ដុង ដល់ខេត្ត ក្រុងចំនួន ៩ គឺ៖ : Khánh Hòa,  Thanh Hóa ទីក្រុងហាណូយ  ទីក្រុងហូជីមិញ Vĩnh Phúc,  Đà Nẵng,     Lào Cai,     Quảng Ninh   និង Lạng Sơn  ដើម្បីអនុវត្តសកម្មភាពផ្សព្វផ្សាយ និងជួយ​លើក​កម្ពស់​​ការ​យល់ដឹង​ អំពីការការបង្ការទប់ស្កាត់ជំងឺរាតត្បាត និងថែទាំសុខភាពជូនសហ​គមន៍​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top