• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមភាពយេនឌ័ររួមចំណែកលើកកម្ពស់ផលិតភាព និងគុណភាពជីវភាពរស់នៅ


 ទិដ្ឋភាពនៃវេទិកា ( រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

 បណ្ដាសមាជិកសភា និងថ្នាក់ដឹកនាំអគ្គសហព័ន្ធពលករវៀតណាម បាន​ផ្ទៀង​ស្ដាប់​រាល់មិត​យោបល់​របស់​ពលករ​ ជាពិសេសគឺពលការិនី ដើម្បីធ្វើវិសោធនកម្ម​ច្បាប់ពលករ​។

នាយប់​ថ្ងៃទី៦ ខែមេសា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ អគ្គសហព័ន្ធ​ពល​ករ​វៀត​ណាម​បាន​រួម​សហការជា​មួយក្រសួង​ការបរទេស និងពាណិជ្ជកម្មអូស្រ្តា​លី អង្គការ CARE អន្តរជាតិប្រចាំនៅវៀតណា​ម (អង្គការ​មនុស្សធម៌​អន្តរជាតិប្រឆាំងភាពក្រីក្រសកល​ និងអយុត្តិធម៌សង្គ​ម) និងអង្គ​ការគំនិត​ផ្ដួចផ្ដើម​វិនិយោគ​សម្រាប់​នារី រៀបចំបវេទិកាស្ដីពី "សមភាពយេនឌ័រក្នុងការធ្វើវិសោធនកម្មច្បាប់ការងារ"រ នេះគឺ​ជាសកម្ម​ភាព​ យកមតិយោបល់ប្រជាព​លរដ្ឋ និងពលករនៅ​ទូទាំងប្រទេស​អំពីការ​ធ្វើវិសោធន​កម្មមាត្រានានា​ពាក់ព័ន្ធ​នឹងស​មភាពយេ​នឌ័រ ព្រមទាំងជួយលើកកម្ពស់កា​រយល់ដឹងរបស់កម្មករ ​ពលករ​អំពី​សមភាព​យេនឌ័រ​ក្នុង​ដំណើរ​ការ​ធ្វើវិសោធនកម្មច្បាប់ការងារ​ឆ្នាំ ២០២១។

តាម​លោក Ngo Duy Hien សមាជិកសភារ អនុប្រធាន​អគ្គ​សហព័ន្ធពលករ​វៀតណាមថាវេទិកា​នេះគឺ​ជា​សកម្មភាព​​ស្ទង់មតិជាក់ស្តែងនៅតាមបណ្ដាសហ​គ្រាសក្នុងការ​អនុវត្តសមភាព​យេន​ឌ័រ បញ្ជាក់​យ៉ាងច្បាស់​លាស់​អំពីបទ​បញ្ញត្តិនៃក្រុមច្បាប់ការងារ ស្ដីពីសមភាពប្រាក់បៀវត្តន៍ សម​ភាពការងា​រធ្វើ ចែក​រំលែកការ​ទទួល​ខុសត្រូវក្នុងគ្រួសារ ​ជាដើម។ បណ្ដាសមាជិកសភា​ និងថ្នាក់ដឹក​នាំអគ្គសហព័ន្ធ​ពលករ​វៀតណាម​បានផ្ទៀ​ងស្ដាប់​រាល់មិតយោបល់របស់ព​លករ ជាពិសេសគឺព​លការិនី​ ដើម្បីធ្វើវិ​សោធនកម្ម​ច្បាប់ព​លករ ក៏​ដូចជា​ឆ្លើយ​តបនឹងតម្រូវការអភិវឌ្ឍន៍របស់សង្គម និងការ​ធ្វើសមាហរណកម្មអន្តរជាតិ​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីកាន់ដំណែងរបស់សម្តេចប៉ាប់ ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែឧសភា

ពិធីចូលកាន់ដំណែងរបស់សម្តេចប៉ាបថ្មី ឡេអូ ទី ១៤ នឹងប្រព្រឹត្តទៅនៅទីលានព្រះ Peter's ដោយមានការចូលរួមពីមេដឹកនាំពិភព លោកជាច្រើនរូប។

Top