• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សប្តាហ៍វប្បធម៌-ទេសចរណ៍នៃខេត្ត Dien Bien និងបណ្ដាខេត្តភាគពាយព្យនៅទីក្រុងហូជីមិញ

សប្តាហ៍វប្បធម៌-ទេសចរណ៍ Dien Bien និងបណ្ដាខេត្តភាគពាយ័ព្យនៅទីក្រុង ហូជីមិញក៏ជាឱកាស ដើម្បីតំបន់នានាទាក់ទាញការវិនិយោគ ផ្សព្វផ្សាយទេសចរណ៍ កសាងផលិតផលទេសចរណ៍ប្លែកៗ និងបង្កើតជំហានអភិវឌ្ឍន៍ថ្មីសម្រាប់ទេសចរណ៍ Dien Bien និងតំបន់ភាគពាយ័ព្យ។
ប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករបានមកទស្សនា និងទទួលបទពិសោធន៍នៃតំបន់វប្បធម៌ និងទេសចរណ៍ភាគពាយ័ព្យ។ (រូបថត៖ Ty Huynh/VOV)
សប្តាហ៍វប្បធម៌-ទេសចរណ៍ខេត្ត Dien Bien និងបណ្ដាខេត្តភាគពាយ័ព្យ នៅទីក្រុងហូជីមិញបានបើកកាលពីយប់ថ្ងៃទី៤ ខែធ្នូ នៅវិថីដើរថ្មើជើង Nguyen Hue។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៦ ខែធ្នូ ក្នុងគោលបំណងជំរុញខ្លាំងនូវការ តភ្ជាប់ទេសចរណ៍ខេត្ត Dien Bien និងបណ្ដាខេត្តភាគពាយ័ព្យជាមួយទូទាំងប្រទេស និងអន្តរជាតិ តាមរយៈសកម្មភាពដ៏សម្បូរបែប ពោរពេញទៅដោយអត្តសញ្ញាណ វប្បធម៌ប្រពៃណីជនជាតិ ដូចជា៖ សន្និសីទផ្សព្វផ្សាយ និង ពន្លឿនទេសចរណ៍; កម្មវិធី ដាំផ្កាជើងគោ; កម្មវិធីផ្លាស់ប្តូរសិល្បៈ; ក្បួនដង្ហែវប្បធម៌តាមដងផ្លូវ; ការតាំងពិព័រណ៍ រូបថតពីជ័យជំនះ Dien Bien Phu ឆ្នាំ ១៩៥៤ ដល់ជ័យជំនះដ៏មហិមារនិទាឃរដូវឆ្នាំ ១៩៧៥។
សប្តាហ៍វប្បធម៌-ទេសចរណ៍ Dien Bien និងបណ្ដាខេត្តភាគពាយ័ព្យនៅទីក្រុង ហូជីមិញក៏ជាឱកាស ដើម្បីតំបន់នានាទាក់ទាញការវិនិយោគ ផ្សព្វផ្សាយទេសចរណ៍ កសាងផលិតផលទេសចរណ៍ប្លែកៗ និងបង្កើតជំហានអភិវឌ្ឍន៍ថ្មីសម្រាប់ទេសចរណ៍ Dien Bien និងតំបន់ភាគពាយ័ព្យ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top