• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទ​រដ្ឋមន្ត្រី G77៖ វៀតណាមអំពាវនាវឱ្យជំនះ​ពុះពាររាល់បញ្ហាប្រឈម និងអនុវត្ត​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

នាថ្ងៃទី ១៥-១៦ ខែធ្នូ សន្និសីទពិសេសនៃរដ្ឋមន្ត្រីក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77 និងចិនបានប្រព្រឹត្តិទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក(អាមេរិក) តាមគំនិតផ្តួចផ្តើមរបស់ប៉ាគីស្ថាន ដែលជាប្រធាន G77 ឆ្នាំ២០២២។
 ឧបការីរដ្ឋមន្ត្រីការបរទេសលោកស្រី Nguyen Minh Hang។ (រូបថត៖ TTXVN)

សន្និសីទនេះ ត្រូវបានរៀបចំឡើងសំដៅស្វែងរកដំណោះស្រាយសម្រាប់ “ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)៖ ដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងសម្របខ្លួនទៅនឹងវិបត្តិនាពេលអនាគត”។

ចូលរួមក្នុងសន្និសីទនេះ មានគណៈប្រតិភូជាង ៣០០ នាក់ រួមមានរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូត និងប្រធានគណៈប្រតិភូមកពីប្រទេសសមាជិក G77 ចំនួន ១៣១ និងតំណាងទីភ្នាក់ងារពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។ ឧបការីរដ្ឋមន្ត្រីការបរទេសលោកស្រី Nguyen Minh Hang និងតំណាងគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចូលរួមសន្និសីទនេះ។

ថ្លែងមតិក្នុងសន្និសីទ ឧបការីរដ្ឋមន្ត្រីការបរទេស Nguyen Minh Hang បានឲ្យដឹងថា សមាជិក G77 ត្រូវរួបរួមគ្នា ខិតខំប្រឹងប្រែងជំនះពុះពារលើគ្រាលំបាក និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ព្រមទាំងជំរុញការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញក្រោយជំងឺរាតត្បាត និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងស្មារតីរក្សាពហុភាគី សាមគ្គីភាព និងសហប្រតិបត្តិការអន្តរជាតិ។ ប្រធានគណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់លើតួនាទីរបស់ពាណិជ្ជកម្ម និងវិនិយោគក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ការអនុវត្តជាក់ស្តែងនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ជំរុញកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជំរុញការបើកទ្វាទីផ្សារ និងកាត់បន្ថយរបាំងពាណិជ្ជកម្មដែលមិនចាំបាច់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បើកពិធីបុណ្យវិហារ Huyen Tran៖ តបស្នងសងគុណចំពោះបុព្វការីជនដែលមានគុណូបការៈចំពោះប្រទេសជាតិ

បើកពិធីបុណ្យវិហារ Huyen Tran៖ តបស្នងសងគុណចំពោះបុព្វការីជនដែលមានគុណូបការៈចំពោះប្រទេសជាតិ

នេះគឺជាសកម្មភាពប្រចាំឆ្នាំនៃពិធីបុណ្យនិទាឃរដូវក្នុងក្របខ័ណ្ឌនៃមហោស្រព Hue ២០២៣។

Top