• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទស្តីពីនាយករដ្ឋមន្រ្តីជាមួយអង្គភាពអាជីវកម្មឆ្នាំ ២០១៩

នាព្រឹកថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានធ្វើជាអធិបតីនៃសន្និសីទស្តីពីនាយករដ្ឋមន្រ្តីជាមួយអង្គភាពអាជីវកម្ម ក្រោមប្រធានបទ “អភិវឌ្ឍន៍យ៉ាងខ្លាំងអង្គភាពអាជីវកម្ម - សមាហរណកម្ម ប្រសិទ្ធភាពនិងចីរភាព”។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី

ចូលរួមក្នុងកិច្ចប្រជុំនេះ មានវត្តមានឧបនាយករដ្ឋមន្រ្តី លោក Truong Hoa Binh, ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue  និងឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា និងតំណាងអាជីវកម្មជាង៧០០ អង្គភាពផងដែរ។

អញ្ជើញថ្លែងនៅឯសន្និសីទនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការរីកធំធាត់របស់សហគ្រាសមិនអាចខ្វះបានឡើយនូវតួនាទីរបស់រដ្ឋ។ ផ្ទុយទៅវិញ ភាពទន់ខ្សោយរបស់សហគ្រាសពិតជាមានការទទួលខុសត្រូវរបស់រដ្ឋជាពុំខាន។ ដោយស្មារតី រួមដំណើរជាមួយសហគ្រាស រដ្ឋាភិបាលស្ថាបនាអភិវឌ្ឍន៍ ត្រូវតែខិតខំឥតឈប់ឈរដើម្បីកាត់បន្ថយកម្រិតហានិភ័យនិងថ្លៃដើមសម្រាប់អាជីវកម្មជាពិសេសហានិភ័យដែលបង្កឡើងដោយស្ថាប័នគោលនយោបាយ និងភាពអនខ្សោយបណ្តាលដោយក្បាលម៉ាស៊ីនរដ្ឋបាល។ លោកនាយករដ្ឋមន្ត្រីអញ្ជើញផ្តល់ប្រសាសន៍ថា៖ “យើងត្រូវបន្តធ្វើសកម្មភាពនិងចាត់វិធានការបន្ទាន់ដើម្បីលុបចោលការលំបាកនិងឧបសគ្គនា នាសម្រាប់ការអភិវឌ្ឍអាជីវកម្មឱ្យកាន់តែប្រសើរឡើង។ ត្រូវតែដកឧបសគ្គ ដើម្បីធ្វើឱ្យអាជីវកម្មរីក ចម្រើនកាន់តែរឹងមាំនិងមាននិរន្តរភាព។ ម្យ៉ាងវិញទៀត ចាំបាច់ត្រូវផ្តោតលើការដោះស្រាយ ដើម្បីឱ្យសហគ្រាសវៀតណាមបង្កើនទាំងបរិមាណ អភិវឌ្ឍន៍គុណភាពនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

ឆ្លៀតពេលនេះ លោកនាយករដ្ឋមន្រ្តីក៏បានស្នើដល់សហគមន៍ធុរកិច្ចចូលរួមផ្តល់មតិយោបល់ ដើម្បីឱ្យរដ្ឋាភិបាលអាចបំពេញលើសគោលដៅសេដ្ឋកិច្ចសង្គមឆ្នាំ២០២០ ក៏ដូចជាផែនការអភិវឌ្ឍ ៥ ឆ្នាំ ២០២១-២០២៥។ បន្ទាប់ពីសន្និសីទនេះ រដ្ឋាភិបាលនឹងចេញសេចក្តីសម្រេចចិត្តស្តីពីការដោះស្រាយការលំបាកក៏ដូចជាឧបស័គ្រសម្រាប់អង្គភាពអាជីវកម្មផងដែរ៕

 

  តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh សង្កត់ធ្ងន់លើការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh សង្កត់ធ្ងន់លើការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

បច្ចុប្បន្ននេះ ត្រូវពន្លឿន ស្ទុះផ្លោះ និងអនុវត្តការជំរុញទាំង ៥ ក្នុងដំណើរការផ្លាស់ប្តូរឌីជីថលជាតិ។ នេះជាសំណើរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក្នុងសន្និសីទអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការផ្លាស់ប្តូរឌីជីថលជាមួយរដ្ឋមន្ត្រី ប្រធានផ្នែក និងប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងទីក្រុងចំណុះមជ្ឈឹម ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៩ ខែ កក្កដា នៅទីក្រុងហាណូយ។

Top