• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីនៃសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី១៥

នាព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ខុទ្ទកាល័យរដ្ឋសភា បានបើកសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនអំពីកម្មវិធី នៃសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី១៥។
អគ្គលេខាធិកា ប្រធានខុទ្ទកាល័យរដ្ឋសភា Bui Van Cuong ជាអធិបតីក្នុងសន្និសីទកាសែត (រូបថត៖ quochoi.vn)

ក្នុងសម័យប្រជុំនេះ រដ្ឋសភាគ្រោងនឹងអនុម័តលើគម្រោងច្បាប់ចំនួន ០៨ សេចក្តីព្រាងសេចក្តីសម្រេចចំនួន ០៣ និងផ្តល់យោបល់លើគម្រោងច្បាប់ចំនួន ០៩ រួមមាន ច្បាប់ភូមិបាល (វិសោធនកម្ម) (ការផ្តល់មតិលើកទី២); ពិនិត្យរបាយការណ៍ស្តីពីសេដ្ឋកិច្ចសង្គម និងថវិការដ្ឋ; សួរដេញដោល និងឆ្លើយសំណួរដេញដោល ក៏ដូចជាការអនុវត្តការងារកម្មាភិបាល។ អគ្គលេខាធិកា ប្រធានខុទ្ទកាល័យរដ្ឋសភា Bui Van Cuong បានឲ្យដឹងថា៖ សម័យនេះរដ្ឋសភាលើកនេះនឹងបើកកិច្ចប្រជុំនៅអាគ៌ារដ្ឋសភា ប៉ុន្តែបែងចែកជា ២ដំណាក់កាល។ ហេតុផលគឺដើម្បីជួយដល់ស្ថាប័ននៃរដ្ឋសភាក្នុងការកែលំអរ ស្រូបយក និងសុក្រិតច្បាប់ សេចក្តីសម្រេចចិត្តដែលបានអនុម័តប្រកបដោយគុណភាពខ្ពស់។ ក្នុងរយៈពេលកន្លងមក ដោយមានស្មារតីសកម្ម ស្ថាប័នរដ្ឋសភានិងគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋាភិបាលក្នុងអំឡុងពេលរៀបចំច្បាប់ និងសេចក្តីសម្រេចនានា។ ការទទួលយក និងកែសម្រួលសេចក្តីព្រាងច្បាប់ដែលមានបរិមាណកើនទេ្វដងបើប្រៀបនឹងសម័យប្រជុំលើកមុន ច្បាស់ណាស់ថា ត្រូវការពេលវេលាដើម្បីបញ្ចប់មុនពេលដាក់ជូន ដើម្បីរដ្ឋសភាអនុម័ត

ស្ដីពីការងារកម្មាភិបាលនៅសម័យប្រជុំលើកទី៥ អនុប្រធានគណៈកម្មាធិការកិច្ចការសមាជិកសភា លោក Nguyen Tuan Anh បានឲ្យដឹងថា រដ្ឋសភានឹងពិចារណា ពិភាក្សា និងបោះឆ្នោតលើសំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្តីពីការលើកលែង ដកតំណែងសមាជិកសភាសម្រាប់បក្ខភាពសមាជិកសភានីតិកាលទី១៥ ក៏ដូចជាដំណើរការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

រដ្ឋាភិបាលអនុម័តគម្រោង ផ្លាស់ប្តូរឌីជីថលក្នុងវិស័យវប្បធម៌ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥

រដ្ឋាភិបាលអនុម័តគម្រោង “ផ្លាស់ប្តូរឌីជីថលក្នុងវិស័យវប្បធម៌ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”

នៅថ្ងៃទី ៤ ខែមេសា ឧបនាយករដ្ឋមន្ត្រី ង្វៀន ជី យុង បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៦១១ របស់នាយរដ្ឋមន្ត្រី ដោយអនុម័តគម្រោង “ផ្លាស់ប្តូរឌីជីថលក្នុងវិស័យវប្បធម៌ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។

Top