• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទលើកទី ២ នៃគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១៣ បានបិទបញ្ចប់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងពិធីបិទបញ្ចប់សន្និសីទលើកទី ២ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៅទីស្នាក់ការមជ្ឈិមបក្ស សន្និសីទលើកទី ២ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ បានបើកសម័យប្រជុំបិទបញ្ចប់។

ថ្លែងក្នុងពិធីបិទ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថាសន្និសីទបានបញ្ចប់រាល់ខ្លឹមសារនិងកម្មវិធីដែលបានដាក់ចេញ។ ទាក់ទងនឹងកម្មវិធីការងារទាំងមូលសម្រាប់ពេញមួយអាណត្តិ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “មជ្ឈិមបានគូសបញ្ជាក់ពីការប្តេជ្ញាកំណត់នូវខ្លឹមសារនៃកម្មវិធីសម្រាប់ពេញមួយអាណត្តិ ដោយគួរតែច្បាមជាប់តាមសេចក្តីសម្រេចចិត្តនិងឯកសារនានានៃមហាសន្និបាតលើកទី ១៣។ ជាពិសេស ផ្តោតលើការបូកសរុបនិងដឹកនាំការអនុវត្តភារកិច្ចសំខាន់ៗចំនួន ៦ និងបញ្ហាជាក់ស្តែងដែលត្រូវដោះស្រាយ រួមទាំងភារកិច្ចចាំបាច់ ដូចជា៖ បន្តជំរុញការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិម លើកទី៤ នីតិកាលទី ១១ និង ១២ ស្តីពីការកសាងបក្ស អនុវត្តន៍ល្អការងារត្រៀមកម្មាភិបាល ជាពិសេសនៅកម្រិតយុទ្ធសាស្ត្រ បន្តផ្លាស់ប្តូរថ្មីវិធីសាស្រ្តដឹកនាំរបស់បក្ស បង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងខ្ជះខ្ជាយ ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន រចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ លើកកម្ពស់គុណភាពកំណើន ក៏ដូចជា ចូលរួមសមាហរណកម្មអន្តរជាតិដោយម្ចាស់ការនិងសកម្មផងដែរ”។
ពាក់ព័ន្ធនឹងការឧទ្ទេសកម្មាភិបាលដឹកនាំជាន់ខ្ពស់នៃស្ថាប័នរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា៖ គណៈកម្មាធិការមជ្ឈិមបានបោះឆ្នោតឧទ្ទេសនាមបេក្ខជនសម្រាប់តំណែងប្រធានរដ្ឋនិងនាយករដ្ឋមន្រ្តី។

“គណៈកម្មាធិការមជ្ឈិមបានបញ្ជាក់ថា ចាំបាច់ត្រូវត្រៀមរៀបចំតួនាទីដឹកនាំរបស់នៃស្ថាប័នរដ្ឋ ដោយឆ្លើយតបទៅនឹងសំណូមពរនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស; ឯកភាពអនុវត្តន៍ការរៀបចំមុខតំណែងដឹកនាំរបស់ស្ថាប័នរដ្ឋ ក្នុងសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាល ទី ១៤ ស្របតាមបទបញ្ជារបស់បក្សនិងច្បាប់របស់រដ្ឋ។ នៅក្នុងសន្និសីទនេះ យោងតាមបទបញ្ជាការងារ គណៈកម្មាធិការមជ្ឈិមបានបោះឆ្នោតឧទ្ទេសនាមបេក្ខជនសម្រាប់តំណែងប្រធានរដ្ឋ នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ដែលជាមុខតំណែងដឹកនាំសំខាន់របស់រដ្ឋ ដោយទទួលបានសំឡេងគាំទ្រខ្ពស់ដូចគ្នា។ ទន្ទឹមជាមួយគ្នានោះ ការិយាល័យនយោបាយរាយការណ៍សូមពិគ្រោះយោបល់ជាមួយមជ្ឈិម មុនពេលដែលការិយាល័យនយោបាយបានឧទ្ទេសនាមជាផ្លូវការនូវកម្មាភិបាលសម្រាប់មុខតំណែងផ្សេងទៀត ដើម្បីរដ្ឋសភាពិចារណាជ្រើសរើសឬអនុម័តស្របតាមបទបញ្ញត្តិនៃរដ្ឋធម្មនុញ្ញនិងច្បាប់”។ នេះបើយោងតាមប្រសាស ន៍របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា បន្ទាប់ពីសន្និសីទនេះ រួមជាមួយការដែលថ្នាក់ដឹកនាំអនុវត្តន៍ល្អការងារត្រៀមរៀបចំកម្មាភិបាលជាន់ខ្ពស់ នៅ សម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤ នឹងបន្តពង្រឹងថ្នាក់ដឹកនាំនៃស្ថាប័នមជ្ឈិមបក្សដោយធានាសកម្មភាពនៃប្រព័ន្ធនយោបាយទាំងមូល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាចំណាកស្រុកអន្តរជាតិ

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាចំណាកស្រុកអន្តរជាតិ

វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាចំណាកស្រុកអន្តរជាតិ 7 កុម្ភៈ 2025 | 16:46:37 (VOVWORLD) - ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកុម្ភៈ នៅទីក្រុងបាងកក ប្រទេសថៃ គណៈប្រតិភូអន្តផ្នែករបស់វៀតណាម ដឹកនាំដោយលោកស្រី Phan Thi Minh Giang អនុប្រធាននាយកដ្ឋានកុងស៊ុល (ក្រសួងការបរទេស) បានចូលរួមសន្និសីទត្រួតពិនិត្យលើកទី ២ ស្តីពីការអនុវត្តកិច្ចព្រមព្រៀងសកលការធ្វើចំណាកស្រុកស្របច្បាប់ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ (កិច្ចព្រមព្រៀង GCM) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ថ្លែងមតិនៅសន្និសីទ លោកស្រី Phan Thi Minh Giang បានសង្កត់ធ្ងន់ថា វៀតណាមប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង GCM នៅទូទាំងប្រទេសក៏ដូចជាក្នុងតំបន់; ទន្ទឹមនឹងនោះ លោកស្រីក៏បានឲ្យដឹងថា វៀតណាមសម្រេចបានលទ្ធផលលេចធ្លោក្នុងការអនុវត្តកិច្ចព្រមព្រៀង GCM លើវិស័យចំនួនបី រួមមាន៖ បំពេញគោលនយោបាយ និងច្បាប់ទាក់ទងនឹងការធ្វើចំណាកស្រុកអន្តរជាតិ; ពង្រឹងការប្រមូលព័ត៌មាននិងទិន្នន័យស្តីពីការធ្វើចំណាកស្រុកអន្តរជាតិ; ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីពង្រីកបណ្តាញធ្វើចំណាកស្រុកស្របច្បាប់និងមានសុវត្ថិភាព ធានាសុខុមាលភាពសង្គម និងសុខភា

Top