• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទបូកសរុបរយៈពេលមួយឆ្នាំ នៃប្រតិបត្តិការគំរូអង្គការទូទៅនៃប្រព័ន្ធនយោបាយ និងគំរូអាជ្ញាធរបីកម្រិត

សន្និសីទទូទាំងប្រទេសបូករសុបរយៈពេលមួយឆ្នាំនៃប្រតិបត្តិការគំរូទូទៅនៃប្រព័ន្ធនយោបាយ និងគំរូអាជ្ញាធរបីកម្រិត បានប្រារព្ធឡើងនាថ្ងៃទី ១ ខែកក្កដា នៅសាលប្រជុំយៀនហុង (នៃទីក្រុងហាណូយ)។

ទិដ្ឋភាពរួមនៃសន្និសីទនេះ។ រូបថត៖ Phương Hoa - TTXVN

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង និងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញចូលរួមក្នុងសន្និសីទ។ សន្និសីទនេះត្រូវបានភ្ជាប់តាមអ៊ីនធឺណិតទៅកាន់ទីតាំងជាង ៣.៦០០ កន្លែង ដែលមានអ្នកចូលរួមជាង ៥៥៧.០០០ នាក់។

អញ្ជើញថ្លែងនៅក្នុងសន្និសីទ ប្រធានគណៈកម្មាធិការចាត់តំាងមជ្ឈិម លោក ង្វៀន យី ង៉ុក បានវាយតម្លៃថា បដិវត្តន៍ក្នុងការរៀបចំឡើងវិញនូវក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយសម្រេចបានលទ្ធផលលេចធ្លោ និងត្រូវបានកម្មាភិបាល បក្ខជន និងប្រជាជនស្រុះចិត្តគំនិតខ្ពស់ ហើយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមតិសាធារណៈអន្តរជាតិ។ ក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ ភ្នាក់ងារបក្ស រដ្ឋសភា រដ្ឋាភិបាល... ត្រូវបានរៀបចំឡើងវិញដោយព្រមៗគ្នា សម្រួល កាត់បន្ថយកម្រិតអន្តរការី តម្រង់ទិសយ៉ាងខ្លាំងទៅកាន់មូលដ្ឋាន និងភ្ជាប់ជាមួយនឹងការច្នៃប្រឌិតដ៏ខ្លាំងក្លា និងលើកកំពស់សមត្ថភាពប្រតិបត្តិនៅតាមឃុំ។

ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម ប្រធានគណៈកម្មាធិការដឹកនាំការបូកសរុប លោក ង្វៀន យី ង៉ុក បង្ហាញរបាយការណ៍សង្ខេបស្តីពីឆ្នាំដំបូងនៃប្រតិបត្តិការគំរូអង្គការទាំងមូលនៃប្រព័ន្ធនយោបាយ និងគំរូអាជ្ញាធរបីកម្រិត (រូបថត៖ VNA)

“តម្រូវការបច្ចុប្បន្នលែងគ្រាន់តែស្ថិតនៅត្រង់ថា "រៀបចំរួចរាល់" ទៀតហើយ ប៉ុន្តែកំពុងបន្តទៅដំណាក់កាលកែលម្អ ដើម្បីធ្វើឱ្យប្រព័ន្ធដំណើរការកាន់តែមានប្រសិទ្ធភាព និងរលូន កំណត់អំណាច និងការទទួលខុសត្រូវយ៉ាងច្បាស់លាស់ ដើម្បីបម្រើប្រជាជន និងអាជីវកម្មបានកាន់តែប្រសើរ។ ការផ្តោតសំខាន់គឺលើការបន្តកែលម្អយន្តការវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមគំរូអាជ្ញាធរបីកម្រិត៖ មជ្ឈិមផ្តោតលើការកសាងស្ថាប័ន វេទិកាឌីជីថល និងការត្រួតពិនិត្យ។ ថ្នាក់ខេត្តគ្រប់គ្រង និងសម្របសម្រួលធនធាន និងការតភ្ជាប់តំបន់។ ហើយថ្នាក់ឃុំអនុវត្ត គ្រប់គ្រងទិន្នន័យ និងបម្រើប្រជាជន និងអាជីវកម្មដោយផ្ទាល់”។ នេះបើយោងតាមប្រសាសន៍របស់លោក ង្វៀន យី ង៉ុក។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡាំ អញ្ជើញថ្លែងនៅក្នុងសន្និសីទបូកសរុបរយៈពេលមួយឆ្នាំនៃគំរូអាជ្ញាធរបីកម្រិត (រូបថត៖ VNA)

អញ្ជើញថ្លែងមតិនៅសន្និសីទ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានបញ្ជាក់ពីភាពត្រឹមត្រូវនៃគោលនយោបាយកែទម្រង់ និងរៀបចំរចនាសម្ព័ន្ធអង្គការនៃប្រព័ន្ធនយោ បាយឡើងវិញ។ ភារកិច្ចបន្ទាប់គឺផ្លាស់ប្តូរការផ្តោតលើការលើកកំពស់គុណភាពប្រតិបត្តិការ សមត្ថភាពបម្រើ និងសមត្ថភាពស្ថាបនាអភិវឌ្ឍរបស់ក្បាលម៉ាស៊ីនថ្មី។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានមានប្រសាសន៍ងថា៖ “បន្តសុក្រិតប្រកបដោយសមកាលកម្មនូវស្ថាប័ន អំពីច្បាប់និងក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ។ ការធ្វើវិសោធនកម្មច្បាប់ត្រូវតែផ្តើមពីឧបសគ្គជាក់ស្តែង។ បន្តច្នៃប្រឌិតវិធីសាស្រ្តដឹកនាំរបស់បក្សលើប្រព័ន្ធនយោបាយ និងសង្គម។ សុក្រិតគំរូអង្គការ និងយន្តការប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត។ កម្រិតខេត្តគួរតែផ្តោតលើតួនាទីជាយុទ្ធសាស្ត្រ រៀបចំផែនការ សម្របសម្រួល បែងចែកធនធាន រៀបចំលំហអភិវឌ្ឍន៍ ត្រួតពិនិត្យ និងតភ្ជាប់តំបន់។ កម្រិតឃុំត្រូវតែរៀបចំជាជួរមុខនៃអភិបាលកិច្ចសាធារណៈ៖ ទទួល ដំណើរការ និងការឆ្លើយតបភ្លាមៗ ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ និងអាជីវកម្ម”។

អគ្គលេខាបក្ស ប្រធានរដ្ឋ​ លោកតូ ឡឹម ក៏បានស្នើឱ្យមានការបង្កើនល្បឿននៃការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ ខណៈពេលដែលធានាធនធាន និងការគ្រប់គ្រងអំណាច។ កសាងក្រុមកម្មាភិបាលដែលបំពេញតាមតម្រូវការនៃគំរូថ្មី; ជំរុញការផ្លាស់ប្តូរឌីជីថលនៅទូទាំងប្រព័ន្ធនយោបាយទាំងមូល៕

តាម​ vovworld.vn/km-KH

សន្និសីទបូកសរុបរយៈពេលមួយឆ្នាំ នៃប្រតិបត្តិការគំរូអង្គការទូទៅនៃប្រព័ន្ធនយោបាយ និងគំរូអាជ្ញាធរបីកម្រិត

សន្និសីទបូកសរុបរយៈពេលមួយឆ្នាំ នៃប្រតិបត្តិការគំរូអង្គការទូទៅនៃប្រព័ន្ធនយោបាយ និងគំរូអាជ្ញាធរបីកម្រិត

នាព្រឹកថ្ងៃទី ១ ខែកក្កដា នៅទីក្រុងហាណូយ ការិយាល័យនយោបាយបានរៀបចំសន្និសីទបូកររុបរយៈពេលមួយឆ្នាំនៃប្រតិបត្តិការគំរូអង្គការទូទៅនៃប្រព័ន្ធនយោបាយ និងគំរូអាជ្ញាធរបីកម្រិត។

Top