• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទនាយករដ្ឋមន្រ្តីជាមួយធុរកិច្ចនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៩ ឧសភា


 សន្និសីទនាយករដ្ឋមន្រ្តីជាមួយធុរកិច្ចនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៩ ឧសភា
 

លោក​នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម បានឯកភាព​រៀប​ចំ​សន្និសីទ​នាយក​រដ្ឋមន្រ្តី​ជាមួយ​ធុរកិច្ច​ដើម្បី​ដោះ​ស្រាយ​ការលំបាក ជំរុញផលិតកម្មអាជីវកម្មនិង ចាប់ផ្តើមប្រតិបត្តិការខឿនសេដ្ឋកិច្ចឡើងវិញ ដើម្បីទប់ស្កាត់​ការ​រីករាលដាលនៃជំងឺ COVID-19 នៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី ០៩ ខែឧសភា ក្នុងរយៈប្រព័ន្ធ​វីដេអូ​ និង​ត្រូវបានផ្សាយបន្តផ្ទាល់ចេញពីស្ថានីយ៍ទូរទស្សន៍វៀតណាម។
 
លោកនាយករដ្ឋមន្រ្តីបានចាត់ ឱ្យក្រសួងផែន​ការនិង​វិនិយោគ​ទទួលការ​ដឹក​នាំ​ដោយ​សម្រប​សម្រួល​ជាមួយ​ខុទ្ទ​កាល័យ​រដ្ឋា ភិបាល សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម និងទីភ្នាក់ងារពាក់​ព័ន្ធដើម្បី​រៀបចំ​សន្និសីទឱ្យ​បានល្អ​ មានប្រសិទ្ធ ភាពនិងសន្សំសំចៃផង។
 
លោកនាយករដ្ឋមន្រ្តី​បានស្នើដល់ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ ឲ្យត្រៀមបទអន្តរាគមន៍និងឆ្លើយសំនួរ ក៏ដូច​ជា​សំណើរបស់​អង្គភាពអាជីវកម្មដែលចូលរួមសន្និសីទ។ ទន្ទឹមជាមួយគ្នានោះ ដោះស្រាយបញ្ហានិងការ​លំបាក​របស់​សហគ្រាសយ៉ាងសកម្ម ស្របតាមសមត្ថភាពរបស់ខ្លួន​ ដើម្បីជំរុញផលិតកម្មអាជីវកម្ម ​រួមទាំង​ជួយ​គាំទ្រ​សហគ្រាស​ឱ្យងើបឡើងវិញបន្ទាប់ពី​ COVID-19៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ពិធីបុណ្យនិទាឃរដូវ Tam Chuc ឆ្នាំ ២០២៥ - ប្រមូលផ្តុំលក្ខណៈពិសិដ្ឋ

ពិធីបុណ្យនិទាឃរដូវ Tam Chuc ឆ្នាំ ២០២៥ - ប្រមូលផ្តុំលក្ខណៈពិសិដ្ឋ

តាំងពីព្រឹកព្រលឹមមក មនុស្សរាប់ពាន់នាក់បានមានវត្តមាន នៅលើ ឆាកនៅមុខផ្ទះ Thuy Dinh ដើម្បីចូលរួមពិធី បើកពិធីបុណ្យនិទាឃរដូវ Tam Chuc។

Top