• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទទូទាំងប្រទេសបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអសកម្មរយៈពេល ១០ ឆ្នាំ ដំណាក់កាល ២០១២-២០២២

នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការមជ្ឈិមបក្ស ការិយាល័យនយោបាយនិង គណៈលេខាបានរៀបចំសន្និសីទទូទាំងប្រទេសបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអសកម្ម រយៈពេល ១០ ឆ្នាំ ដំណាក់កាល ២០១២-២០២២ ក្រោមអធិបតី ភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការមជ្ឈិម ដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយនិងភាពអសកម្ម។
  ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលវៀតណាមអញ្ជើញដឹកនាំសន្និសីទ។ (រូបថត៖ VOV)  

អញ្ជើញចូលរួមសន្និសីទ ដោយផ្ទាល់ មានវត្តមានប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងនាយក រដ្ឋមន្ត្រី លោក Pham Minh Chinh។ សន្និសិទនេះត្រូវបានតភ្ជាប់តាមប្រព័ន្ធវីដេអូ ជាមួយនឹងសាលប្រជុំចំនួន៤១០០កន្លែង នៅទូទាំងប្រទេសដោយមានការចូលរួម ពីប្រតិភូជាង ៨១ពាន់នាក់។

ថ្លែងមតិបញ្ជាណែនាំនៅសន្និសីទ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបញ្ជាក់ថា ការងារស៊ើបអង្កេតនិង ធ្វើចំណាត់ការលើអំពើពុករលួយក្នុងរយៈពេល កន្លងមក ត្រូវបានដឹកនាំ និងអនុវត្តន៍ប្រកបដោយរបៀបរៀបរយ មានភាពស៊ីសង្វាក់ គ្នា ប្ដូរផ្ដាច់ និងមានប្រសិទ្ធភាព បង្កើតការទម្លុះទម្លាយក្នុងការងារប្រយុទ្ធប្រឆាំងអំពើ ពុករលួយ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏ខ្ពស់បំផុតរបស់បក្ស រដ្ឋ និងប្រជាជនក្នុង ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដោយស្មារតី “គ្មានតំបន់ហាមឃាត់ គ្មានករណី លើកលែង មិនថាជានរណា និងមិនស្ថិតនៅក្រោមសម្ពាធរបស់បុគ្គលណាក៏ដោយ”។ ពីស្ថានភាពជាក់ស្តែងនៃការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនាពេលកន្លងមក លោកអគ្គលេខាបក្ស Nguyen Phu Trong បានរំលេចយ៉ាងច្បាស់នូវមេរៀនធំៗចំនួន ៦ ដែលមានតម្លៃទាំងខាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ លោកអគ្គលេខាបក្ស អញ្ជើញមានប្រសាសន៍ថា៖

“ត្រូវតែមានអាកប្បកិរិយាម៉ឺងម៉ាត់ មិនចុះសម្រុង ហើយធ្វើសកម្មភាពយ៉ាង ប្ដូផ្ដាច់ ជាក់លាក់ និងមានប្រសិទ្ធភាព។ អ្នកដឹកនាំត្រូវតែទទួលខុសត្រូវចំពោះភាព ទន់ខ្សោយ និងការរំលោភបំពានទាក់ទងនឹងអំពើពុករលួយនៅក្នុងអង្គការ ស្ថាប័ន អង្គភាព ឬមូលដ្ឋានរបស់ខ្លួន។ អ្នកដែលត្រូវបានប្រគល់មុខតំណែង និងអំណាច ត្រូវតែហាត់ពត់លត់ដំ ធ្វើការឆ្លុះកញ្ចក់និងកែខ្លួនដោយខ្លួនឯងយ៉ាងញឹកញាប់ ព្រមទាំងចាំបាច់ត្រូវបង្កើនការឃ្លាំមើល គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវការ អនុវត្តអំណាចរបស់អ្នកមានមុខតំណែង និងអំណាច។ អំណាចទាំងអស់ត្រូវតែត្រូវ បានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយយន្តការ; អំណាចត្រូវតែចងភ្ជាប់ដោយការទទួល ខុសត្រូវ; មានអំណាចដល់ទីណាត្រូវតែមាន ការទទួលខុសត្រូវដល់ទីនោះ អំណាច កាន់តែខ្ពស់ ការទទួលខុសត្រូវកាន់តែធំ”។

អំពីភារកិច្ចនាពេលខាងមុខ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើ ឲ្យគណៈ កម្មាធិការដឹកនាំថ្នាក់មជ្ឈិម គណៈកម្មាធិការដឹកនាំថ្នាក់ខេត្ត និងស្ថាប័ន ទទួលបន្ទុកកិច្ចការនយោបាយផ្ទៃក្នុងថ្នាក់មជ្ឈិម និងមូលដ្ឋាន ត្រូវបន្តពង្រីកឲ្យកាន់តែ ខ្លាំងក្លា និងល្អថែមទៀតនូវលទ្ធផល និងមេរៀនបទពិសោធន៍ដ៏មានតម្លៃក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ព្រមទាំងខិតខំប្រឹងប្រែងបន្ថែមទៀតលើមាគ៌ាផ្លាស់ប្ដូរថ្មី លើកកម្ពស់គុណភាព ប្រសិទ្ធភាពសកម្មភាពក្នុងដំណាក់កាលអភិវឌ្ឍថ្មីផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បង្កើតទីរួមស្រុក Binh Phu (ខេត្ត Tien Giang) និងទីរួមខេត្ត Chon Thanh (ខេត្ត Binh Phuoc)

បង្កើតទីរួមស្រុក Binh Phu (ខេត្ត Tien Giang) និងទីរួមខេត្ត Chon Thanh (ខេត្ត Binh Phuoc)

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចបំពេញបន្ថែមសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ទុនរដ្ឋវិនិយោគលើផលិតកម្ម និងអាជីវកម្មនៅអង្គភាពអាជីវកម្ម (ធ្វើវិសោធនកម្ម) ទៅក្នុងកម្មវិធីកសាងច្បាប់ និងបទបញ្ញត្តិឆ្នាំ២០២៣។

Top