• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទដៃគូអភិវឌ្ឍន៍ជំនះពុះពារនូវផលវិបាកដោយគ្រាប់មីនក្រោយសង្គ្រាមនៅវៀតណាម

​នាពេលរសៀល​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជា​ណែនាំ​ទទួ​លបន្ទុក​កម្ម​វិធី​សកម្មភាព​ជាតិ​ជំនះ​ពុះពារ នូវផលវិបាក​ដោយគ្រាប់មីន​ក្រោយ សង្គ្រាម​នៅវៀត​ណាម។ ឧត្តមសេនីយ៍​ឯក លោក​ Nguyen Chi Vinh អនុរដ្ឋមន្ត្រី​ក្រ សួង​ការពារប្រទេស​បាន​សង្កត់​ធ្ងន់​ថា ជំនះ​​ពុះពារ​​នូវ​​ផល​វិបាក​​ដោយ​គ្រាប់​​​មីន​​ដើម្បី​​ជីវភាព​រស់​នៅសុខសាន្ត​​ត្រាន​ របស់​ប្រជា​ជន​ជាគោល​ដៅនិ​ង​ការប្តេជ្ញា​យ៉ាង​ម៉ុត​មាំ​របស់​​បក្ស រដ្ឋ និង​​​រដ្ឋាភិបាល​​វៀត​ណាម​​។ ជារៀង​​រាល់ឆ្នាំ រដ្ឋាភិបាលវៀតណាមបាន​​ផ្តោត​ការ​វិនិយោគ​​ប្រភព​​កម្លាំង​​ពលំ​ យ៉ាង​​ធំ​ធេង​​​សម្រាប់​​សកម្មភាព​​ បោស​​សំអាតគ្រាប់​មីន។ រដ្ឋាភិបាល​ក៏បាន​អប់​រំលើក​កំពស់​មន​សិការ​ អំពី​គ្រោះថ្នាក់​ដោយ​​គ្រា​ប់​មីន​សម្រាប់​ប្រជាជន និងផ្សព្វផ្សាយទៅដល់សហគមន៍អន្តរជាតិ អំពីការពិតជាក់ស្តែងនិង​រាល់​ការ​ខំប្រឹង​​ប្រែង​របស់វៀតណាម ក្នុងការ​ដោះស្រាយផល​វិបាក​ដោយគ្រាប់​មីន ​ក្រោយ​​សង្គ្រាម​នៅ​វៀត​ណា​ម។ ក្នុង​​កិច្ច​ការ​​​នេះ វៀត​ណាម​បាន​និង​កំពុង​ទទួ​ល​បាន​ការគាំ​ទ្រ​​និង ​កិ​ច្ច​សហប្រ​តិបត្តិកា​រ​ប្រកប​​ដោយ​ប្រសិ​ទ្ធិភាព​​ពី​សហគមន៍​​​អន្តរ​ជាតិ​​។ ក៏នាព្រឹក​ថ្ងៃដដែល កណៈក​ម្មាធិការបញ្ជាណែ​នាំទទួលប​ន្ទុក កម្ម​​វិធីស​កម្មភាព​​ជាតិ​​ជំនះ​ពុះពារ​​​នូវ​ផលវិបាក​ ដោយគ្រាប់មីនក្រោយសង្គ្រាមបាន​រៀបចំពិធីបើកឲ្យដំណើរការ​ ទីស្នាក់​ការ​មជ្ឈមណ្ឌល​សកម្ម​ភាព​​​​គ្រាប់​មីន​វៀត​ណាម​៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top