• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទឃោសនាអំពីការងារព្រំដែនគោកឆ្នាំ២០២២

នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម បានសម្របសម្រួលជាមួយក្រសួងការបរទេសរៀបចំ “សន្និសីទឃោសនាស្តីពីការងារ ព្រំដែនគោកឆ្នាំ ២០២២” តាមទម្រង់ផ្ទាល់មុខ និងតាមប្រព័ន្ធវីដេអូដែលបានតភ្ជាប់ ជាមួយសាលប្រជុំចំនួន ៩១៥ កន្លែង។
  ទិដ្ឋភាពនៅសន្និសីទ។  

នៅក្នុងសន្និសីទ បណ្ដាប្រតិភូបានស្នើឡើងខ្លឹមសារសំខាន់ៗ ដើម្បីបន្តលើក កម្ពស់ប្រសិទ្ធភាពនៃយន្តការ និងទម្រង់សហប្រតិបត្តិការដែលមានស្រាប់ រួមចំណែក ក្នុងការកសាងខ្សែព្រំដែនគោក សន្តិភាព មិត្តភាព ស្ថិរភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព; ដោះស្រាយបញ្ហាកើតមានទាក់ទងនឹងព្រំដែន និងទឹកដីរវាងវៀតណាម និងប្រទេសជិតខាង។

ថ្លែងមតិនៅសន្និសីទនេះ អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម និង ជាអនុប្រធានប្រចាំការគណៈកម្មាធិការដឹកនាំការងារព័ត៌មានកិច្ចការបរទេស លោក Le Hai Binh បានលើកសំណើថា ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិ និងតំបន់កំពុង មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនាពេលនេះ គឺចាំបាច់ត្រូវ ផ្តោតលើការអនុវត្តឲ្យបានល្អនូវ ទស្សនៈរបស់បក្ស និងរដ្ឋលើការងារព្រំដែន ទឹកដីប្រទេសជាតិ; ជំរុញខ្លាំងសកម្មភាពសារ ព័ត៌មាន និងការឃោសនាកិច្ចការបរទេស រួមទាំងការឃោសនាជាភាសា៖ ចិន ឡាវ ខ្មែរ អង់គ្លេស និងភាសារបស់ជនជាតិភាគតិចនៅតំបន់ព្រំដែន គោក។ បណ្ដាមូលដ្ឋាន ជាប់ព្រំប្រទល់ គួរតែសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានម្ខាងទៀត នៃប្រទេសជិតខាងទាំង៣ គឺចិន ឡាវ និងកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពគ្រប់ គ្រងព្រំដែនយោងតាមឯកសារដែលបានចុះហត្ថលេខា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

នៅថ្ងៃទី ៦ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប្រសិនបើទីក្រុងតេអេរ៉ង់ទទួលយកលក្ខខណ្ឌដែលទីក្រុងវ៉ាស៊ីនតោនបាន​ដាក់​ចេញ ក្នុង​បរិបទដែលប្រភព​​ព័ត៌មានជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងបឋមដើម្បីបញ្ឈប់ជម្លោះ។

Top