• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និបាតមជ្ឈិមធ្វើការសន្និដ្ឋានលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ

ក្រោយពីការប្រជុំរយៈពេល ៧ ថ្ងៃនៅទីក្រុងហាណូយ សន្និបាតលើកទី ៦ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាមនីតិកាលទី១៣ បានបិទបញ្ចប់នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២។ មិនត្រឹមតែពិភាក្សាហើយចេញដំណោះស្រាយសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមក្នុងបរិបទដែលស្ថានភាពពិភពលោក និងក្នុងស្រុកមានការវិវឌ្ឍន៍ យ៉ាងឆាប់រហ័ស ស្មុគស្មាញ និងពិបាកទាយទុកជាមុនប៉ុណ្ណោះទេ មជ្ឈិមបានធ្វើជាក់ ស្ដែងភាវូបនីយកម្មនូវខ្លឹមសារស្នូលៗ និងបញ្ហាធំៗដែលបានលើកឡើងនៅក្នុងសេចក្តី សម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្ស។ ដូច្នេះ ជោគជ័យនៃសន្និបាត លើកនេះមានអត្ថន័យដ៏សំខាន់ពិសេស។
  អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិនៅសន្និបាតមជ្ឈិមលើកទី៦។ (រូបថត៖ Nhandan)  
  ទិដ្ឋភាពទូទៅនៅពិធីបិទសន្និបាតមជ្ឈិមលើកទី៦។  

សេដ្ឋកិច្ចងើបឡើងវិញ ធានាតុល្យភាពហិរញ្ញវត្ថុ-ថវិកា

សន្និបាតមជ្ឈិមលើកទី៦ ប្រព្រឹត្តទៅនៅពេលដែលការរាតត្បាតនៃជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងជាស្ថាពរ។ សកម្មភាពសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ កំពុងមានសន្ទុះស្ដារឡើងវិញជាមួយនឹងតួរលេខគួរឲ្យចាប់អារម្មណ៍ ដែលត្រូវបានវាយតម្លៃខ្ពស់ដោយសាធារណៈមតិក្នុងស្រុកនិងអន្តរជាតិ។ ជាក់ស្តែង កំណើនផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល ៩ ខែកន្លងមក សម្រេចបានជាង ៨,៨៣%; ចំណូលថវិការដ្ឋសម្រេចបាន ៩៤% នៃការប៉ាន់ប្រមាណ កើនឡើង ២២%; ដើមទុនវិនិយោគសង្គមទាំងមូលបានកើនឡើង ១២,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន; ទំហំនាំចេញកើនឡើង ១៧,៣% បើធៀបនឹងរយៈពេលដូចគ្នា ដោយបន្តរក្សាបាននូវអតិ រេកពាណិជ្ជកម្មចំនួនជិត ៧ ពាន់លានដុល្លារអាមេរិក។ តាមការព្យាករណ៍ថា ដល់ដំណាច់ឆ្នាំ២០២២ វៀតណាមអាចសម្រេចបានហើយសម្រេចហួសគោលដៅនូវផែនការចំនួន ១៤/១៥ ដែលបានដាក់ចេញ។

ទោះជាយ៉ាងណាក៏ដោយ នៅសម័យបើកសន្និបាត លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ការពិនិត្យឡើងវិញ និងវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចសង្គម និងថវិការដ្ឋក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ត្រូវបានដាក់នៅក្នុងបរិបទដែលស្ថានភាពពិភពលោកកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ ពិបាកទាយទុកជាមុន និងមិនធ្លាប់មានពីមុនមក ដែលលើសពីសមត្ថភាពព្យាករណ៍របស់ប្រទេសនិងអង្គការអន្តរជាតិ។ លោកអគ្គលេខាបក្សបានស្នើឲ្យមជ្ឈិម ផ្តោតលើការពិភាក្សា វិភាគយ៉ាងល្អិតល្អន់ពីលក្ខណៈលេចធ្លោនៃឆ្នាំ ២០២២ លទ្ធផលដែលសម្រេចបាន; កំហិត ភាពទន់ខ្សោយដែលនៅសេសសល់ ការលំបាក និងឧបសគ្គដែលត្រូវដោះស្រាយ និងបញ្ហាប្រឈមដែលត្រូវជម្នះផងដែរ។ ឈរលើមូលដ្ឋាននោះ មជ្ឈិមបានចេញសន្និដ្ឋានថា៖ ក្នុងប៉ុន្មានខែនៅសេសសល់នៃឆ្នាំ ២០២២ និងឆ្នាំ ២០២៣ វៀតណាមត្រូវម្ចាស់ការគ្រប់គ្រងឲ្យមានប្រសិទ្ធភាពថែមទៀតនូវជំងឺកូវីដ-១៩និងជំងឺឆ្លងដែលទើបកើតឡើង ជាដាច់ខាតមិនត្រូវមានភាពអត្តនោម័ត អសកម្ម ; ធានាសមត្ថភាពរបស់ប្រព័ន្ធសុខាភិបាលសម្រាប់ការពិនិត្យ ព្យាបាលជំងឺ; រក្សារឹងមាំស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាតុល្យភាពសំខាន់ៗនៃខឿនសេដ្ឋកិច្ច ជាពិសេសតុល្យភាពហិរញ្ញវត្ថុ-ថវិការដ្ឋ។

មជ្ឈិមឯកភាពចេញផ្សាយសេចក្តីសម្រេចចិត្តចំនួន៣ ដែលមានអត្ថន័យយុទ្ធសាស្ត្រ

មិនត្រឹមតែពិភាក្សា និងឯកភាពលើដំណោះស្រាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងថវិការដ្ឋប៉ុណ្ណោះទេ នៅសន្និបាតលើកទី៦ មជ្ឈិមបានពិភាក្សាអំពីដំណោះស្រាយដើម្បីធ្វើជាក់ស្ដែង ភាវូបនីយកម្មនូវខ្លឹមសារស្នូល និងបញ្ហាធំៗដែលបានលើកឡើងក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស។ ដោយឈរលើមូលដ្ឋាននោះ មជ្ឈិមបានឯកភាពចេញផ្សាយសេចក្តីសម្រេចចិត្តចំនួន៣ ដែលមានអត្ថន័យជាយុទ្ធសាស្ត្រ រួមមាន៖ សេចក្ដីសម្រេចចិត្តឯកទេសដំបូង ស្តីពីការបន្តជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្មរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥; សេចក្តីសម្រេចចិត្តស្តីពី ការបន្តកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមក្នុងសម័យកាលថ្មី

មជ្ឈិមបានវាយតម្លៃថា៖ ដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅ និងភារកិច្ចដែលបានកំណត់ដោយមហាសន្និបាតបក្សលើកទី១៣ ចាំបាច់ត្រូវដឹងយ៉ាងច្បាស់៖ ឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្ម គឺជាដំណើរការផ្លាស់ប្តូរជាមូលដ្ឋាន និងគ្រប់ជ្រុងជ្រោយនូវខឿនសេដ្ឋកិច្ចហើយ ជីវភាពសង្គមពឹងផ្អែកកាន់តែច្រើនទៅលើការអភិវឌ្ឍនៃឧស្សាហកម្មនិងសេវាកម្មដោយឈរលើមូលដ្ឋាននៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ និងសមិទ្ធិផលនៃបដិវត្តន៍ឧស្សាហកម្មទីបួន; ជាវិធីសាស្ត្រដ៏សំខាន់សម្រាប់វៀតណាមដើម្បីកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន អភិវឌ្ឍន៍យ៉ាងលឿននិងប្រកបដោយនិរន្តរភាព ក្លាយជាប្រទេសអភិវឌ្ឍន៍ ដោយមានប្រាក់ចំណូលខ្ពស់។

ទាក់ទិននឹងការបន្តផ្លាស់ប្ដូរថ្មីវិធីសាស្ត្រដឹកនាំរបស់បក្សសម្រាប់ប្រតិបត្តិការនៃប្រព័ន្ធនយោបាយ មជ្ឈិមបានសង្កត់ធ្ងន់ជាពិសេសថា៖ ការផ្លាស់ប្ដូរថ្មីវិធីសាស្រ្តដឹកនាំរបស់បក្សចំពោះរដ្ឋ រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គមនានាត្រូវតែធានាបាននូវការរក្សា ពង្រឹងតួនាទីដឹកនាំ លើកកំពស់ប្រសិទ្ធភាពនៃការដឹកនាំ និងការកាន់អំណាចរបស់បក្ស; លើកកំពស់តួនាទី ការទទួលខុសត្រូវ ប្រសិទ្ធភាព ក្នុងការការគ្រប់គ្រងរបស់រដ្ឋ; បំពេញតាមតម្រូវការនៃសម័យកាលអភិវឌ្ឍន៍ថ្មី។

ផែនការមេជាតិ គឺជាភារកិច្ចនយោបាយដ៏សំខាន់

ខ្លឹមសារសំខាន់មួយដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងសន្និបាតមជ្ឈិមលើកទី៦ គឺការតម្រង់ទិសនៃផែនការមេថ្នាក់ជាតិដំណាក់កាលឆ្នាំ ២០២១ - ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០។ មជ្ឈិមបានវាយតម្លៃថា៖ នេះគឺជាភារកិច្ចនយោបាយដ៏សែនសំខាន់ មានអត្ថន័យយុទ្ធសាស្ត្រ មូលដ្ឋាន យូរអង្វែង ប៉ុន្តែក៏ជាបញ្ហាទូលំទូលាយ ថ្មី ពិបាក រសើបបំផុត ហើយមិនធ្លាប់មានពីមុនមក។

ក្នុងការធ្វើផែនការមេលើកនេះ គួរតែផ្តល់អាទិភាពដល់ការបង្កើតជាមូលដ្ឋាននូវក្របខ័ណ្ឌហេដ្ឋារចនាសម្ព័ន្ធជាតិ; ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធនគរ ថាមពល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធការពារបរិស្ថាន ប្រព័ន្ធធារាសាស្រ្ត ការបង្ការ ទប់ទល់គ្រោះមហន្តរាយធម្មជាតិ ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ឡើងវិញ ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍឧស្សាហកម្ម និងវិស័យមួយចំនួនដែលមានសក្តានុពល ប្រៀបខ្លាំង ដែលផ្សាភ្ជាប់ជាមួយនឹងលំហអភិវឌ្ឍន៍ថ្មី។ អភិវឌ្ឍន៍តំបន់កម្លាំងចលករ ប៉ូលកំណើនជាតិសំខាន់ៗ ដើម្បីបង្កើតជា ក្បាលរថភ្លើង សម្រាប់ដឹកនាំការអភិវឌ្ឍប្រទេសជាតិ។ បង្កើតនិងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចតាមអ័ក្សខាងជើង-ខាងត្បូង និងអ័ក្សខាងកើត-ខាងលិច; តភ្ជាប់កំពង់ផែសមុទ្រ ច្រកទ្វារព្រំដែនអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ទីក្រុង មជ្ឈមណ្ឌលសេដ្ឋកិច្ច និងប៉ូលកំណើននានា។

សន្និបាតលើកទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ បានបញ្ចប់ប្រកបដោយជោគជ័យ ជាមួយនឹងទម្ងន់ការងារដ៏ធំសម្បើម សំខាន់ និងស្មុគស្មាញ។ តាមនោះ មជ្ឈិមបានសម្រេចយ៉ាងល្អនូវការជ្រួតជ្រាប ធ្វើជាក់ស្ដែងភាវូបនីយកម្មរាល់ខ្លឹមសារស្នូលនិងបញ្ហាធំៗដែលបានលើកឡើងនៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣របស់បក្ស៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការអភិវឌ្ឍទីក្រុងគឺជាកិច្ចការរួមរបស់គ្រប់កម្រិតនិងគ្រប់វិស័យ

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ការអភិវឌ្ឍទីក្រុងគឺជាកិច្ចការរួមរបស់គ្រប់កម្រិតនិងគ្រប់វិស័យ

សន្និសីទនេះធ្វើឡើងក្នុងទម្រង់ជាការរួមបញ្ចូលគ្នាដោយផ្ទាល់និងតាមអនឡាញ ដោយតភ្ជាប់ បញ្តាញពីទីស្នាក់ការរដ្ឋាភិបាល ជាមួយទីស្នាក់ការកណ្តាលនៃខេត្ត-ក្រុងចំណុះមជ្ឈិម ចំនួន ៦៣ ទូទាំងប្រទេស។

Top