• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និបាតគណៈកម្មាធិការបក្សយោធាមជ្ឈឹមពិភាក្សាអំពីសេចក្ដីព្រាងឯកសារនៃមហាសន្និបាតបក្សភាគកងទ័ពលើកទី១១

នាថ្ងៃទី២៥ ឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការបក្សយោធាមជ្ឈឹមបានបើកសន្និបាតដោយផ្ដល់មតិស្ដីពីសេចក្ដីព្រាងឯកសារនៃមហា សន្និបាតបក្សភាគកងទ័ពលើកទី១១។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញថ្លែងមតិដឹកនាំសន្និបាត (រូបថត៖ qdnd.vn)


អញ្ជើញថ្លែងនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong លេខាគណៈកម្មាធិ ការបក្សយោធាមជ្ឈឹមបានសម្ដែងនូវគោលបំណងចង់ឲ្យការងារត្រៀម រៀបចំសម្រាប់មហាសន្និបាតត្រូវបានអនុវត្តយ៉ាងល្អប្រសើរ ដើម្បីឲ្យមហាសន្និបាតប្រព្រឹត្តទៅជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព និងបំផុសឡើងនូវស្មារតីនិងមោទនភាពនៅពេលឈានចូលដំណាក់កាលថ្មី។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឲ្យបណ្ដាសមាជិកដែលចូលរួមសន្និបាតលើកនេះ ពង្រីកការទទួលខុសត្រូវចូលរួមពិភាក្សា ផ្ដល់មតិយោបល់ស្ដីពីសេចក្ដី ព្រាងឯកសារនៃមហាសន្និបាតបក្សភាគកងទ័ពលើក ទី១១ ឲ្យបានពិតៗ ស្មោះត្រង់  ក្នុងបំណងបង្កើតឡើងការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាក្នុងការកសាង កងទ័ព។

នៅសន្និបាតនេះដែរ បណ្ដាតំណាងបានឯកភាពលើខ្លឹមសារ ទិសដៅ ស្នូលៗនៃការអនុវត្តភារកិច្ចយោធា ការពារជាតិ កសាងបក្សភាគកងទ័ព អាណត្តិឆ្នាំ២០២០-២០២៥ និងឆ្នាំក្រោយៗទៀត។ នោះគឺជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនូវគោលជំហរ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់ របស់រដ្ឋស្ដីពីវិស័យយោធា ការពារជាតិ រក្សាយ៉ាងរឹងមាំនិងពង្រឹងការដឹកនាំ យ៉ាងដាច់ខាតនិងដោយផ្ទាល់លើគ្រប់វិស័យរបស់បក្សចំពោះកងទ័ព។ កងទ័ពទាំងមូលត្រៀមខ្លួនជាស្រេចប្រយុទ្ធ ដណ្ដើមជ័យជំនះនៅគ្រប់កាលៈ ទេសៈ ការពារយ៉ាងរឹងមាំមាតុភូមិវៀតណាមសង្គមនិយម រក្សាបរិយាកាស ប្រកបដោយសន្តិភាព ស្ថិរភាពដើម្បីកសាងនិងអភិវឌ្ឍប្រទេសជាតិ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមបន្តពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌ ច្រករបៀងពីរ ខ្សែក្រវ៉ាត់តែមួយ

វៀតណាមបន្តពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់តែមួយ”

តបតាមសេចក្តីអញ្ជើញរបស់រដ្ឋាភិបាលចិន និងអាជ្ញាធរខេត្តយូណាន ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha នៅថ្ងៃទី ១៩ ខែមិថុនា បានអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៩ និងពិព័រណ៍ Kunming លើកទី ២៩។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅទីក្រុងគុនមីង ក្រោមប្រធានបទ “សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងរួមគ្នាអភិវឌ្ឍន៍”។

Top