នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក ង្វៀន ម៉ាញគឿង ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននាពេលថ្មីៗនេះ អំពីលទ្ធផលនៃព្រះរាជដំណើរទស្សនកិច្ចនេះ។
យោងតាមលោកអនុរដ្ឋមន្ត្រី ង្វៀន ម៉ាញគឿង ព្រះរាជដំណើរទស្សនកិច្ច មានសញ្ញាសម្គាល់ដ៏សំខាន់ចំនួនបី៖ នេះជាលើកដំបូងដែលព្រះមហាក្សត្រថៃបានយាងធ្វើទស្សនកិច្ចមកវៀតណាមចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៦; វាប្រព្រឹត្តទៅចំឱកាសរំលឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូត; ហើយក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានលើកកំពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែឧសភា ឆ្នាំ២០២៥។
ក្នុងព្រះរាជដំណើរទស្សនកិច្ច ព្រះមហាក្សត្រ និងព្រះអគ្គមហេសី បានយាងជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម; ជួបសវនាការជាមួយនាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង និងប្រធានរដ្ឋសភាលោក ជិន ថាញ់មិន ព្រមទាំងបានចូលរួមក្នុងសកម្មភាព វប្បធម៌ សាសនា និងជួបប្រាស្រ័យជាមួយយប្រជាជន។
បន្ទាប់ពីព្រះរាជដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរនឹងបន្តអនុវត្តន៍ជាក់ស្ដែងនូវការយោគយល់រួមជាន់ខ្ពស់ ខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២៥ ពាន់លានដុល្លារអាមេរិកក្នុងទិសដៅដែលមានតុល្យភាពជាងមុន; អនុវត្តន៍គំនិតផ្តួចផ្តើម "ការតភ្ជាប់បីយ៉ាង" ទាក់ទងនឹងខ្សែសង្វាក់ផ្គត់ផ្គង់ វិស័យសេដ្ឋកិច្ច មូលដ្ឋាន អាជីវកម្ម និងកំណើនបៃតង ប្រកបដោយចីរភាព។
ភាគីទាំងពីរក៏នឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ការអប់រំ ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជន និងពង្រឹងការសម្របសម្រួលក្នុងអាស៊ាន យន្តការអនុតំបន់មេគង្គ ដើម្បីនាំឲ្យភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ថៃកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាព៕






