• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សញ្ញាសម្គាល់របស់លោកប្រធានហូជីមិញ តាមទស្សនៈរបស់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្របរទេស

លោកប្រធានហូជីមិញនៅពេលនោះ ក្នុងឋានៈជាអ្នកទទួលបន្ទុកគណៈទិសបូព៌ានៃបក្សកុម្មុយនិស្តអន្តរជាតិ ត្រូវបានចាត់តាំងឱ្យទៅកាន់ទីក្រុងហុងកុង ដើម្បីដឹកនាំការបង្រួបបង្រួមនៃអង្គការកុម្មុយនិស្តក្នុងស្រុកចំនួនបីរបស់វៀតណាម គឺបក្សកុម្មុយនិស្តឥណ្ឌូចិន បក្សកុម្មុយនិស្តអានណាម និងបក្ស សហព័ន្ធកុម្មុយនិស្តឥណ្ឌូចិន។
ជំនួយការនិពន្ធនាយកនៃមជ្ឈមណ្ឌលប្រវត្តិសាស្ត្រហុងកុង លោកស្រី Sharon Zhang ។ រូបថត៖ Xuan Vinh/TTXVN

ក្នុងឱកាសខួបលើកទី ១៣៤ ទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៤) លោកបណ្ឌិត Sun Wenbin នាយកមជ្ឈមណ្ឌលប្រវត្តិសាស្ត្រហុងកុងបានមានប្រសាសន៍ថា ចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅបំផុតរបស់លោកចំពោះលោកប្រធានហូជីមិញនោះគឺថា លោកប្រធានហូជីមិញបានជ្រើសរើសយ៉ាងឈ្លាសវៃនូវពេលវេលានិងទីកន្លែងសមស្របដើម្បីរៀបចំសន្នបាតបង្កើតបក្សកុម្មុយនិស្តវៀតណាមនាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០។ លោកប្រធានហូជីមិញនៅពេលនោះ ក្នុងឋានៈជាអ្នកទទួលបន្ទុកគណៈទិសបូព៌ានៃបក្សកុម្មុយនិស្តអន្តរជាតិ ត្រូវបានចាត់តាំងឱ្យទៅកាន់ទីក្រុងហុងកុង ដើម្បីដឹកនាំការបង្រួបបង្រួមនៃអង្គការកុម្មុយនិស្តក្នុងស្រុកចំនួនបីរបស់វៀតណាម គឺបក្សកុម្មុយនិស្តឥណ្ឌូចិន បក្សកុម្មុយនិស្តអានណាម និងបក្ស សហព័ន្ធកុម្មុយនិស្តឥណ្ឌូចិន។ ការជ្រើសរើសពេលវេលាបង្កើតបក្សកុម្មុយនិស្តវៀតណាម នាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ ត្រូវបានចាត់ទុកថាជាការសម្រេចចិត្តដ៏ឈ្លាសវៃ។

ក្នុងពេលនោះ ជំនួយការនិពន្ធនាយកនៃមជ្ឈមណ្ឌលប្រវត្តិសាស្ត្រហុងកុង លោកស្រី Sharon Zhang បានវាយតម្លៃពីសារៈសំខាន់នៃព្រឹត្តិការណ៍សន្នបាតបង្រួបបង្រួមអង្គការកុម្មុយនិស្តក្នុងស្រុកទៅជាបក្សកុម្មុយនិស្តវៀតណាមនាថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះចលនាបដិវត្តន៍ក៏ដូចជាបុព្វហេតុតស៊ូរំដោះជាតិរបស់វៀតណាម។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅចក្រភពអង់គ្លេស ប្រវត្តិវិទូជនជាតិអង់គ្លេស លោក John Callow បានអត្ថាធិប្បាយថា ពិបាកនឹងស្រមៃអំពីបុព្វហេតុរំដោះជាតិ ឬមាគ៌ាឯករាជ្យរបស់វៀតណាម ដោយគ្មានវត្តមាន និងសញ្ញាសម្គាល់ផ្ទាល់ខ្លួនរបស់លោកប្រធានហូជីមិញ។ លោក Callow បានឲ្យដឹងថា វៀតណាមពេលនេះកំពុងផ្លាស់ប្តូរនិងលេចធ្លោនៅលើឆាកអន្តរជាតិ។ លោកជឿជាក់ថា ភាពច្នៃប្រឌិត និងភាពបត់បែននៃសតិអារម្មណ៍របស់លោកប្រធានហូជីមិញ ភាពក្លាហាន និងការលះបង់ដ៏អស្ចារ្យរបស់លោកនឹងបន្តជាភ្លើងដែលបំភ្លឺអនាគតរបស់វៀតណាមលើមាគ៌ាអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍ប្រជាជនវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Friboi

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Friboi

នាថ្ងៃទី ១៣ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបលោក Renato Costa អគ្គនាយកក្រុមហ៊ុន Friboi ចំណុះសម្ព័ន្ធក្រុមហ៊ុន JBS S.A Brazil គ្រុប។ JBS S.A. ប្រេស៊ីលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៣។

Top