• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សញ្ញាសម្គាល់ថ្មីក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងម៉ូសំប៊ិក និងអាហ្វ្រិកខាងត្បូង

ដំណើរទស្សនកិច្ចនេះបានក្លាយទៅជាសញ្ញាសម្គាល់ថ្មីក្នុងការបង្កើនទំនាក់ទំនងទ្វេភាគី ហើយជាលើកដំបូងដែលថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅម៉ូសំប៊ិកបន្ទាប់ពីរយៈពេល ៧ ឆ្នាំឡើងទៅ និងនៅអាហ្វ្រិកខាងត្បូងបន្ទាប់ពីរយៈពេល ៤ ឆ្នាំ។
អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ជួបសន្ទនាជាមួយប្រធានាធិបតីលោក Filipe Nyusi។ រូបថត៖ Lam Khanh/TTXVN

នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានអញ្ជើញវិលត្រឡប់មកវៀតណាមវិញ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ ម៉ូសំប៊ិក និងអាហ្វ្រិកខាងត្បូងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៧ ខែកញ្ញា។ អនុរដ្ឋមន្ត្រីការបរទេសលោកស្រី Le Thi Thu Hang អមដំណើរលោកស្រីអនុប្រធានរដ្ឋបានឆ្លើយសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ។

ចែករំលែកអំពីអត្ថន័យនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ូសំប៊ិក និងអាហ្វ្រិកខាងត្បូងរបស់អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan អនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យដ៏សំខាន់ៗជាច្រើនសម្រាប់ទាំងវៀតណាម និងប្រទេសជាមិត្តទាំងពីរ។ ដំណើរទស្សនកិច្ចនេះបានក្លាយទៅជាសញ្ញាសម្គាល់ថ្មីក្នុងការបង្កើនទំនាក់ទំនងទ្វេភាគី ហើយជាលើកដំបូងដែលថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅម៉ូសំប៊ិកបន្ទាប់ពីរយៈពេល ៧ ឆ្នាំឡើងទៅ និងនៅអាហ្វ្រិកខាងត្បូងបន្ទាប់ពីរយៈពេល ៤ ឆ្នាំ។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការប្តេជ្ញាចិត្តពង្រីក និងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងម៉ូសំប៊ិក និងទំនាក់ទំនងភាពជាដៃគូដើម្បីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងវៀតណាម-អាហ្វ្រិកខាងត្បូង។

ទាក់ទិននឹងលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចដ៏សំខាន់នេះ លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះបានរួមចំណែកពង្រឹងថែមទៀតទំនុកចិត្តនយោបាយខ្ពស់រវាងវៀតណាម ជាមួយម៉ូសំប៊ិក និងអាហ្វ្រិកខាងត្បូង។ ប្រទេសទាំងបីបានអះអាងថានឹងបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។ ម៉ូសំប៊ិក និងអាហ្រ្វិកខាងត្បូងប្តេជ្ញាធ្វើជាច្រកទ្វារសម្រាប់វៀតណាមសហប្រតិបត្តិការជាមួយសហភាពអាហ្វ្រិក (AU) និងជ្រៀតចូលទីផ្សារអាហ្វ្រិក។ ដំណើរទស្សនកិច្ចរបស់អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan ទៅកាន់ម៉ូសំប៊ិក និងអាហ្វ្រិកខាងត្បូងទទួលបានជោគជ័យជាផ្លែផ្កាលើគ្រប់វិស័យ ហើយត្រូវបានសាធារណៈមតិ សារព័ត៌មានវៀតណាម និងប្រទេសាមីឆ្លុះបញ្ចាំងយ៉ាងវិជ្ជមាន និងរស់រវើកផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top