នាយប់ថ្ងៃទី ១ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុង Dar es Salaam ស្ថានទូត វៀតណាមប្រចាំនៅ Tanzania បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៩ ទិវាបុណ្យ ជាតិវៀតណាម។ ថ្លែងមតិនៅទីនេះ លោកស្រីឯកអគ្គរដ្ឋទូត Vu Thanh Huyen បាន សម្ដែងគោលបំណងថា សហគមន៍ប្រជាពលរដ្ឋនិងសហគ្រាសវៀតណាមនឹងបន្ត ពង្រឹងសាមគ្គីភាព ជំនះពុះពារលើការលំបាក ខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធិផល បន្ថែមទៀតក្នុងការងារ រួមចំណែកផ្សព្វផ្សាយរូបភាពដ៏ល្អប្រសើររបស់ទឹកដី និង មនុស្សវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ។
ក្នុងឱកាសនេះដែរ សហគមន៍ជនវៀតណាមនៅតំបន់ខ្លះនៃប្រទេសកាណាដា បានប្រារព្ធពិធីបង្ហូតទង់ជាតិនៅសាលាក្រុងនៃទីក្រុងដែលពួកគេកំពុងរស់នៅ។ នៅ រដ្ឋធានី អូតាវ៉ា កាលពីថ្ងៃទី ២ ខែកញ្ញា តំណាងសមាគមន៍កាណាដា-វៀតណាម (CVS) និងប្រជាពលរដ្ឋមួយចំនួនបានប្រារព្ធពិធីបង្ហូតទង់ជាតិនៅសាលាក្រុង។ នេះជាលើកទីមួយហើយដែលសហគមន៍ជនវៀតណាមនៅទីក្រុងអូតាវ៉ាបានមើលឃើញទង់ក្រហមផ្កាយមាសបក់រវិចៗ នៅឯគ្រឹះស្ថានរដ្ឋបាលរដ្ឋរបស់កាណាដា ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ វៀតណាម៕






