• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពអបអរសាទរខួបលើកទី ១៣៣ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ នៅក្រៅប្រទេស

អបអរសាទរខួបលើកទី ១៣៣ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០-១៩ ឧសភា ២០២៣) នាថ្ងៃទី ២០ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅហូឡង់ បានសម្របសម្រួលជាមួយសមាគម វៀតណាមប្រចាំនៅហូឡង់ ដើម្បីរៀបចំសកម្មភាពរំលឹកដល់លោកប្រធានហូជីមិញ នៅក្នុងបរិវេណនៃស្ថានទូត។
ស្ថានទូតវៀតណាមប្រចាំនៅហូឡង់បានសម្របសម្រួលជាមួយសមាគមវៀតណាមនៅហូឡង់រៀបចំសកម្មភាពរំលឹកខួបលើកទី ១៣៣ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញនៅបរិវេណស្ថានទូត (រូបថត៖ VOV)

ក្រោយពិធីអុជធូប ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសហូឡង់ លោក Pham Viet Anh បានឧទ្ទេសនាមអំពីបរិវេណសម្រាប់រំលឹកដល់លោកប្រធាន ហូជីមិញនៅស្ថានទូត។ លោកឯកអគ្គរដ្ឋទូត Pham Viet Anh ក៏បានឧទ្ទេសនាមដល់ សហគមន៍វៀតណាមនៅប្រទេសហូឡង់ អំពីផលិតករភាពយន្តឯកសារហូឡង់ Joris Ivens។ លោកគឺជាសិល្បករដ៏ល្បីឈ្មោះ នៃសតវត្សទី ២០ ដែលបានផលិតភាពយន្តឯកសារចំនួន ៤ ឈុត នៅវៀតណាមក្នុងអំឡុងឆ្នាំ ១៩៦៤ - ១៩៧០។ ស្នាដៃទាំងអស់នេះសុទ្ធតែបានទទួលពានរង្វាន់អន្តរជាតិធំៗផងដែរ។

មុននោះ នាថ្ងៃទី ១៩ ឧសភា ស្ថានទូតវៀតណាមប្រចាំនៅបង់ក្លាដែស រួមជាមួយគណៈកម្មាធិការទំនាក់ទំនងសហគមន៍វៀតណាមប្រចាំនៅបង់ក្លាដែសបានបើកពិធីអបអរសាទរខួបលើកទី ១៣៣ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ។ អញ្ជើញចូលរួមក្នុងពិធីនេះ មានបុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសបង់ក្លាដែស។ ក្នុងពិធីដែលធ្វើឡើងនៅស្ថានទូត គណៈប្រតិភូបានទស្សនាភាពយន្តឯកសារចំនួនពីរគឺ “ហូជីមិញ - ឆាយាល័ក្សនៃមនុស្សម្នាក់” និង “ហូជីមិញ - មនោគមវិជ្ជាកិច្ចការបរទេស”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top