• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពស្តារឡើងវិញនៅទីតាំងបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង


 ទីតាំងបាញ់បង្ហោះមីស៊ីល Dongchang-ri

 នាថ្ងៃទី៦ ខែមីនា ឆ្នាំ​២០១៩ អ្នកជំនាញកូរ៉េខាង​ត្បូងមួយ​ចំនួន​បាន​វាយតម្លៃ​ថារាល់​សកម្មភាព​ស្តារឡើង​វិញ ដែល​រកឃើញ​នៅទីតាំងបាញ់បង្ហោះមីស៊ីលរយៈចម្ងាយឆ្ងាយរបស់​ប្រទេសកូរ៉េ ខាង​ជើង​ហាក់​ដូច​ជាមិនមា​នបំណង​ដាក់សម្ពាធលើអាមេរិកនោះទេ បន្ទាប់ពីកិ​ច្ចប្រជុំកំពូលរវាងអាមេរិកនិងកូរ៉េខា​ងជើងលើកទី​ ២ បាន​ប្រព្រឹត្តទៅ​កាល​ពីសប្តាហ៍មុននៅទីក្រុងហា​ណូយ។ នោះអាចជា​សញ្ញាប​ង្ហាញ​ឲ្យឃើញ​ថាកូរ៉េខាង​ជើងកំ​ពុង​ត្រៀម​ខ្លួន​ជាស្រេចរៀបចំការរុះ​រើកន្លែង​នោះផង​ដែរ​។
 
អ្នកជំនាញ​កូរ៉េខាងត្បូងបាននាំចេញការវាយតម្លៃពោលខាងលើនេះ បន្ទាប់ពីទីភ្នាក់​ងារចារកម្ម​ជាតិ​របស់​កូរ៉េខាង​ត្បូង​ (NIS) កាលពីថ្ងៃទី ៥ ខែមីនា​ បាន​ឲ្យដឹងថា បានរកឃើញ​មានសញ្ញាអំពី​ការដែល​ប្រទេស​កូរ៉េ​ខាង​​​ជើង​​កំពុងស្តារឡើងវិញនូវមូលដ្ឋាន​មួយផ្នែកនៃ​ការបាញ់បង្ហោះផ្កាយរណប​ Sohae នៅជិត​ព្រំដែន​ជាមួយ​ចិន​ ឬហៅថាទីតាំងបាញ់បង្ហោះមីស៊ីល Dongc​hang-ri ដែលប្រទេសនេះបានរុះរើចោល​ បន្ទាប់​ពីកិច្ចប្រជុំ​កំពូលរវាង​អាមេរិកនិង​កូរ៉េខាងជើងលើកទីដំបូង នាខែមិថុនាឆ្នាំ២០១៨​ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top