ព័ត៌មាន
សកម្មភាពវប្បធម៌ និងសិល្បៈវិសេសវិសាលជាច្រើន បម្រើប្រជាជនក្នុងឱកាសទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា
នៅទីក្រុងហាណូយ បរិវេណមណ្ឌល Van Mieu – Quoc Tu Giam បានប្រព្រឹត្តទៅសកម្មភាពជាច្រើន រួមទាំងល្បែងប្រជាប្រិយ ការសម្តែងវប្បធម៌ ពិធីបុណ្យវប្បធម៌អាន និងការរុករកបេតិកភណ្ឌ។ បរិវេណពន្ធនាគារ Hoa Lo មានសកម្មភាពអន្តរកម្មជាមួយសាក្សីប្រវត្តិសាស្ត្រ ការសម្តែងល្ខោន និងការតាំងពិព័រណ៍តាមប្រធានបទដូចជា "ប៊ិចដែកថែប ចិត្តស្មោះត្រង់" និង "តំបន់នៃការចងចាំ"។ សារមន្ទីរហាណូយ បានរៀបចំការតាំងពិព័រណ៍អំពីផែនការមេនៃរដ្ឋធានី ជាមួយនឹងចក្ខុវិស័យ ១០០ ឆ្នាំ; សិក្ខាសាលា "ភ្លើងនៅលើផ្លូវដែក" ការតាំងពិព័រណ៍រូបថត "ហាណូយក្នុងដួងចិត្តខ្ញុំ" និងសកម្មភាពឧទ្ទេសនាមរបរសិប្បកម្មជាំច្រើន។
ក្រៅពីការផ្លាស់ប្តូរថ្មីគោលដៅ និងការពង្រីកបរិយាកាសទទួលបទពិសោធន៍សម្រាប់ប្រជាជន និងអ្នកទេសចរ ទីក្រុងក៏ផ្តល់ជូនការប្រើប្រាស់ប្រព័ន្ធឡានក្រុងនិងខ្សែរថភ្លើងទីក្រុងចំនួនពីរដោយឥតគិតថ្លៃផងដែរ។ នៅថ្ងៃទី ២ ខែកញ្ញា ទីក្រុងបើកទ្វារកន្លែងទស្សនាចំនួន១៧ ដោយឥតគិតថ្លៃ។ លោក Pham Tuan Long នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងហាណូយ បានឱ្យដឹងថា៖ «មកទល់ពេលនេះ ដើម្បីត្រៀមរៀបចំសម្រាប់ឱកាសរំលឹកខួបលើទី ៨១ ទិវាបុណ្យជាតិទី ២ កញ្ញា ទីក្រុងហាណូយបានអនុវត្តការងារជាច្រើនក្នុងពេលដំណាលគ្នា ចាប់ពីការតុបតែងលម្អ ការធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ អនាម័យបរិស្ថាន និងជាពិសេស បានណែនាំដល់បណ្តាមូលដ្ឋាន ដើម្បីធានាការទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះករមកកាន់រដ្ឋធានី»។
នៅទីក្រុង Can Tho ក្នុងឱកាសទិវាបុណ្យជាតិទី ២ កញ្ញា សប្តាហ៍ម្ហូបអាហារឆ្នាំ ២០២៦ ក្រោមប្រធានបទ «ម្ហូបអាហារតៃដូ - ភាពប្រណិតនៃតំបន់ទន្លេបឹងបួរ» បានបើកជាំផ្លូវការនាយប់ថ្ងៃទី ២៨ សីហា នៅឧទ្យាន Song Hau (ទីក្រុង Can Tho)។ សប្តាហ៍ម្ហូបអាហារនេះ មានទំហំប្រមាណ ១០០ ស្តង់ រួមមានផលិតផលម្ហូបអាហារយ៉ាងសម្បូរបែប មុខម្ហូបពិសេសប្រចាំតំបន់ ព្រមទាំងសកម្មភាពសម្តែង និងបទពិសោធន៍ដ៏គួរឲ្យទាក់ទាញជាច្រើន។ ក្នុងយប់ថ្ងៃទី ២៨ សីហាដែរ នៅលាន Hung Vuong សង្កាត់បាក់លៀវ ខេត្តកាម៉ៅ បានប្រព្រឹត្តិទៅពិធីបើកទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងបាឡុងខ្យល់ក្តៅ លើកទី ១ ចាប់ពីថ្ងៃទី ២៧ អូស ដល់ថ្ងៃទី ០២ កញ្ញា៕






